ថៃ តម្រូវឱ្យសិស្សនិស្សិតបរទេសដែលចង់ចូលទៅបន្តការសិក្សា ទិញធានារ៉ាប់រងដែលគ្របដណ្ដប់ក្នុងរង្វង់ទឹកប្រាក់១០ម៉ឺនដុល្លារ
បាងកក៖ ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ បានធ្វើសេចក្ដីជូនដំណឹងពីការបើកឱ្យសិស្សនិស្សិតបរទេស ចូលមកបន្តការសិក្សានៅប្រទេសថៃ ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០។
ក្នុងសេចក្ដីជូនដំណឹងរបស់ស្ថានទូតកម្ពុជា, រាជរដ្ឋាភិបាលថៃ តម្រូវឱ្យសិស្សនិស្សិត ត្រូវទិញធានារ៉ាប់រងសុខភាព សម្រាប់ការព្យាបាលជំងឺកូវីដ១៩ និងការស្នាក់នៅក្នុងប្រទេសថៃ ក្នុងរង្វង់ទឹកប្រាក់ចំនួន ១០ម៉ឺនដុល្លារអាមេរិក។
ក្នុងនោះដែរ ឯកសារមុនពេលធ្វើដំណើរ, ថៃ តម្រូវឱ្យមាន លិខិតបញ្ជាក់ពីស្ថានទូតថៃនៅរាជធានីភ្នំពេញថា អាចចូលមកប្រទេសថៃបាន (Certificate of Entry), លិខិតបញ្ជាក់សុខភាពសម្រាប់ធ្វើដំណើរ (Fit t Travel/Fit to Fly Health Certificate) ។ល។
ចំពោះពេលធ្វើដំណើរទៅដល់ប្រទេសថៃ សិស្សនិស្សិតបរទេស ក៏តម្រូវឱ្យទាញយកដំឡើងកម្មវិធី (App) ដើម្បីតាមដានសកម្មភាពអំឡុងពេលធ្វើចត្តាឡីស័ក និងទៅត្រួតពិនិត្យរកជំងឺកូវីដ១៩ ដោយវិធី RT-PCR ចំនួន២លើក ក្នុងអំឡុងពេល១៣ថ្ងៃនៃការមកដល់ប្រទេសថៃ ជាដើម៕
អត្ថបទ៖ លាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍