Connect with us

សុខ ពិសី ត្រៀមចេញបទចម្រៀងថ្មី ក្នុងខែសីហានេះ សម្រាប់ហ្វេន និងអ្នកគាំទ្ររបស់ខ្លួន

កម្សាន្ត៖ ក្រោយខកខានចេញបទចម្រៀងថ្មីៗមក កញ្ញា សុខ ពិសី កំពុងតែសំងំថតបទចម្រៀងថ្មីៗបន្ថែមទៀត បន្ទាប់ពីទស្សនិកជនជាច្រើនកំពុងរង់ចាំមើលថា តើកញ្ញាមានបទចម្រៀងថ្មីប៉ុន្មានបទសម្រាប់ឆ្នាំ២០២០នេះ។

ពិតជាមិនឱ្យរង់ចាំយូរនោះទេ ទោះបីជាមានភាពមមាញឹកជាមួយការថតស្ពតឱ្យក្រុមហ៊ុនផលិតផលក្នុងស្រុកជាច្រើនក៏ដោយ ក៏កញ្ញាកំពុងតែត្រៀមចេញនូវបទចម្រៀងថ្មីៗនាពេលឆាប់នេះផងដែរ។

យោងតាមបណ្តាញសង្គម Instagram របស់កញ្ញា សុខ ពិសី បានបង្ហោះសាររបស់ខ្លួន ដោយប្រកាសប្រាប់ហ្វេនថា គាត់នឹងត្រៀមចេញបទចម្រៀងថ្មីៗក្នុងខែសីហានេះហើយ ទោះជាគាត់រវល់ថតស្ពតសម្លៀកបំពាក់ក៏ដោយ។ គ្រាន់តែកញ្ញា សុខ ពិសី ប្រកាសថាចេញបទចម្រៀងឆាប់ៗនេះ ក៏ឃើញមានហ្វេនរបស់គាត់ជាច្រើន រង់ចាំស្តាប់បទចម្រៀងរបស់កញ្ញាជាច្រើននាក ចង់ដឹងថាបទចម្រៀងមួយនេះមានអត្ថន័យយ៉ាងណា ហើយពីរោះប៉ុណ្ណា។

កញ្ញា សុខ ពិសី ជាតារាចម្រៀងរបស់ផលិតកម្ម “សាន់ដេ” ដែលមានប្រជាប្រិយភាពខ្ពស់ ក៏ជាដៃគូជាមួយ ឆាយ វីរៈយុទ្ធផងដែរ។ បើនិយាយពីសម្រស់របស់ កញ្ញា សុខ ពិសី វិញគឺនៅតែក្មេងដដែល មិនមានការផ្លាស់ប្តូរបន្តិចសោះឡើយ។ កញ្ញា សុខ ពិសី ក៏អរគុណហ្វេនៗដែលតែងតែគាំទ្រដល់រូបគាត់ជានិច្ច ពិសេសកូនៗរបស់គាត់តែម្តង៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម