Connect with us

តារាម៉ូឌែល កញ្ញា ចាន់ គង្គារ បន្ថែមអាជីពមួយទៀតជាពិធីការិនី ដែលសម្បូរទៅដោយពាក្យពេចន៍កំប្លុកកំប្លែង

កម្សាន្ត៖ ធ្លាប់តែឃើញមុខតាមកញ្ចក់ទូរទស្សន៍ MyTV កញ្ញា ចាន់ គង្គារ បានផ្លាស់ប្តូរជាច្រើន បន្ទាប់តារាម៉ូឌែលមួយដួងនេះ មានឈ្មោះល្បីល្បាញលើឆាកបង្ហាញម៉ូដមក។ ពេលនេះ កញ្ញាបានបន្ថែមអាជីពជាពិធីការី ដែលពោរពេញទៅដោយវោហារសព្ទ លាយឡំជាមួយពាក្យពេចន៍កំប្លុកកំប្លែង រាល់ពេលសម្ភាសមិត្តសិល្បករ សិល្បការិនី ជាច្រើនដួងមក ពិតជាសើចសប្បាយរីករាយតែម្តង ហើយកញ្ញា ក៏បានទទួលការគាំទ្រជាច្រើនពីមហាជនដែលស្រឡាញ់គាំទ្ររូបកញ្ញាផងដែរ។

ក្រោយពេល កញ្ញា ចាន់ គង្គារ បានចាកចេញពីអាជីពជាតារាម៉ូឌែលមក កញ្ញាបានក្លាយខ្លួនជាពិធីការិនី ហើយគេសង្កេតឃើញថា កញ្ញាបានប្រែប្រួលជាខ្លាំង ទាំងសន្ទុះការគាំទ្រ ទាំងការងារសិល្បៈ គឺមានភាពរវល់ជាមុនទៅទៀត។ ដោយកញ្ញាត្រូវរវល់ជាមួយអាជីពថ្មីរបស់ខ្លួន ទើបធ្វើឱ្យការងារមួយចំនួនត្រូវបានផ្អាកមួយរយៈពេលសិន តែមិនមែនថា កញ្ញាចាកចេញពីអាជីពជាតារាម៉ូឌែលនោះឡើយ។

ទស្សនិកជន អាចជួបកញ្ញាបាន អាចជជែកគ្នាបាន ជាមួយគាត់ គ្រាន់តែចូលទៅគេហទំព័រហ្វេសផេក នឹង YouTube ដោយសរសេរថា “Chit chat with Kongka” នោះនឹងបានជួបកញ្ញា ចាន់ គង្គារ ធានាថាពិតជាសប្បាយរីករាយនៅពេលបានជួបគាត់ រៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ៨យប់ ។ កញ្ញា ចាន់ គង្គារ ក៏សូមអរគុណចំពោះការគាំទ្រកន្លងមកពីសំណាក់ទស្សនិកជន រាល់ការខុសឆ្គងពាក្យពេចន៍មួយចំនួន កញ្ញាសូមអភ័យទោសផងដែរ៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម