Connect with us

Paris st Germain ត្រៀមដាក់តម្លៃតាមការចង់បានរបស់ Bayern Munich ដើម្បីផ្ទេរខ្សែបម្រើ Thiago Alcantara

Ligue 1៖ Paris St Germain ត្រៀមដាក់សំណើឆ្លើយតបនឹងតម្លៃដែល Bayern Munich ចង់បានសម្រាប់ខ្សែបម្រើ Thiago Alcantara ។

កីឡាករវ័យ២៩ឆ្នាំ បានបង្ហាញបំណងចង់បានការប្រកួតប្រជែងថ្មីក្រៅពី Bayern Munich បន្ទាប់ពីបានចំណាយពេល៧ឆ្នាំជាមួយក្លិបនៅក្របខណ្ឌ Bundesliga នេះ។

Thiago ត្រូវបានគេភ្ជាប់ទៅនឹងកិច្ចព្រមព្រៀងផ្ទេរមកកាន់ Liverpool ខណៈពួកគេត្រៀមពង្រឹងក្រុម ដើម្បីត្រៀមការពារតំណែងជើងឯករបស់ខ្លួននៅ រដូវកាលក្រោយ។

ប៉ុន្តែ Paris St Germain បច្ចុប្បន្នកំពុងត្រៀមដាក់សំណើ ២៧លានផោនដើម្បីផ្ទេរ Thiago ដែលធ្វើឱ្យ Liverpool ត្រូវប្រជែងជាមួយក្លិបបារាំងនេះ។ យ៉ាងណា Liverpool ហាក់ដូចជាមិនសូវប្រញាប់ចង់បានកីឡាករថ្មីទេ ខណៈពេលកីឡាករ Curtis Jones បានកសាងខ្លួននិងមានឱកាសបង្ហាញមុខក្នុងក្រុមជម្រើសដំបូង ស្របពេលកីឡាករ Naby Keita ក៏កំពុងមានការរីកចម្រើនច្រើនដែរ ដូច្នេះ PSG អាចនឹងមានប្រៀបក្នុងការផ្ទេរនេះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម