Connect with us

លោក Mikel Arteta ថា នឹងទិញផ្ដាច់ Dani Ceballos ពី Real Madrid ជាអចិន្រ្តៃយ៍

Premier League៖ អ្នកចាត់ការកាំភ្លើងធំ Arsenal លោក Mikel Arteta បានត្រៀមខ្លួនរួចរាល់ដើម្បីចុះហត្ថលេខាលើខ្សែបម្រើ Dani Ceballos លើកិច្ចព្រមព្រៀងជាអចិន្រ្តៃយ៍។

កីឡាករវ័យ ២៣ ឆ្នាំរូបនេះ បានចាប់ផ្ដើមមានសក្តានុពលដែលគេបានបង្ហាញខ្លួនកាលពី ៣ឆ្នាំមុនជាមួយជម្រើសជាតិអេស្ប៉ាញក្នុងព្រឹត្តិការណ៍ពានរង្វាន់អឺរ៉ុបអាយុក្រោម ២១ ឆ្នាំ ក្នុងឆ្នាំ ២០១៧ ហើយកាលពីពេលថ្មីៗនេះ គេបានមានបង្ហាញភាពអស្ចារ្យនៅ កីឡដ្ឋាន Wembley ដែលបានជួយឱ្យក្រុម Arsenal ដណ្តើមបានពានរង្វាន់ FA Cup ជាលើកទី ៤ របស់ពួកគេក្នុងរយៈពេល ៦ ឆ្នាំចុងក្រោយ។

បើទោះបីជាផ្លាស់មកកាន់ទីក្រុងឡុងដ៍ពិតមែន តែ Dani Ceballos នៅតែនិយាយថា Real Madrid គឺល្អជាងក្លិបដែលល្អជាងគេនៅ លើពិភពលោក ប៉ុន្តែរូបគេហាក់មានការលំបាកក្នុងការស្វែងរកជម្រើស១១នាក់លេងក្រោមការដឹកនាំរបស់លោក Zinedine Zidane ដែលជាគ្រូបង្វឹក។

ប្រភពនៅក្នុងប្រទេសអេស្ប៉ាញបង្ហាញថា លោក Zidane បើកចំហសម្រាប់ក្រុម Arsenal ដើម្បី ចុះហត្ថលេខាជាអចិន្រ្តៃយ៍នៅរដូវក្តៅនេះ ស្របពេល ក្លិប Valencia បានបង្ហាញការចាប់អារម្មណ៍លើ កីឡាករវ័យ ២៣ ឆ្នាំរូបនេះដូចគ្នា។

សូមបញ្ចាក់ផងដែរថា Dani Ceballos ធ្លាប់លេងឱ្យ Real Betis នៅក្របខណ្ឌ LaLiga Two ហើយរូបគេសុទ្ធតែធ្លាប់ ឈ្នះពានជាមួយក្លិបដែលគេធ្លាប់លេង ដូចជា Real Madrid និង Arsenal៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម