Connect with us

ការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup រវាង Arsenal និង Chelsea មានអ្នកទស្សនាតាមទូរទស្សន៍ច្រើនបំផុត

អង់គ្លេស៖ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup រវាង Arsenal និង Chelsea គឺជាការប្រកួតដែលមានអ្នកទស្សនាច្រើនបំផុតតាមទូរទស្សន៍នៅរដូវកាលឆ្នាំ ២០១៩-២០ នេះ។

ការប្រកួតនៅទីលាន Wembley ដែល Arsenal ឈ្នះ Chelsea ២-១ លើកពាន FA Cup ជាលើកទី១៤នោះ មានអ្នកទស្សនាតាមកញ្ចក់ទូរទស្សន៍ជាង ៨,២លានដង គឺជាចំនួនខ្ពស់បំផុត។ ចំនួននេះ គឺជិតពាក់កណ្តាលនៃពលរដ្ឋអង់គ្លេស ដែលបានបើកទូរទស្សន៍ដើម្បីទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងក្រុមទាំងពីរ។ វាក៏ជាស្ថិតិដែលខ្ពស់ជាងចំនួនអ្នកចូលទស្សនាសម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup រវាង Man UTD និង Chelsea កាលពីថ្ងៃទី១៩ខែកក្កដា ដែលមានអ្នកទស្សនាតាមទូរទស្សន៍ ៧,៣លានដង។

បច្ចុប្បន្ន អ្នកគាំទ្រមិនត្រូវបានអនុញ្ញាតឱ្យចូលទស្សនាការប្រកួតនាកីឡដ្ឋានទេ ដោយសារតែការរីករាលដាលវីរុសកូរ៉ូណា មានន័យថា អ្នកគាំទ្រត្រូវទស្សនាការប្រកួតតាមកញ្ចប់ទូរទស្សន៍ ដើម្បីតាមដានសកម្មភាពបាល់ទាត់៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម