Connect with us

Juventus តែងតាំងអតីតខ្សែបម្រើ Andrea Pirlo ធ្វើជាអ្នកចាត់ការថ្មីក្រុមយុវជនក្រោមអាយុ២៣ឆ្នាំ

Serie A៖ ក្លិប Juventus បានធ្វើការតែងតាំងអតីតខ្សែបម្រើរបស់ខ្លួន Andrea Pirlo ធ្វើជាអ្នកចាត់ការថ្មីរបស់ក្រុមយុវជនក្រោមអាយុ២៣ឆ្នាំរបស់ពួកគេ។

បុរសវ័យ៤១ឆ្នាំ ត្រូវបានគេទទួលស្គាល់ថាជាកីឡាករមានថាមពលរឹងមាំម្នាក់នៃជំនាន់របស់គេ និងប្រកាសចូលនិវត្តន៍កាលពីឆ្នាំ២០១៧។ Pirlo លេងបាន១១៦ប្រកួតឱ្យជម្រើសជាតិអ៊ីតាលី ដោយជួយពួកគេលើកពាន World Cup កាលពីឆ្នាំ២០០៦។

គេធ្លាប់ឈ្នះពាន Serie A ៤ដងជាមួយ Juventus។ យ៉ាងណា AC Milan ជាក្លិបដែលគេបានចំណាយពេលក្នុងអាជីពច្រើនជាងគេ និងឈ្នះពាន Champions League ២ដង និងលីគ ២ដង។ Pirlo ចាកចេញពី Juventus ក្នុងឆ្នាំ២០១៥ និងបញ្ចប់អាជីពនៅលីគកំពូលអាមេរិក Major League Soccer ជាមួយក្លិប New York City FC៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម