Connect with us

លោក Jose Mourinho ផ្តោតគោលដៅផ្ទេរលើកីឡាករថ្មី៥រូបនៅរដូវក្តៅនេះ

Story: គ្រូបង្វឹក Tottenham Hotspurs លោក Jose Mourinho កំពុងផ្តោតគោលដៅផ្ទេរកីឡាករ៥រូប ដើម្បីពង្រឹងក្រុមរបស់លោក បើទោះបីជាស្ថានភាពហិរញ្ញវត្ថុរបស់ Tottenham Hotspurs មានឱកាសតិចតួចដើម្បីប្រជែងនៅក្នុងទីផ្សារទិញដូរកីឡាករនៅរដូវក្តៅនេះក៏ដោយ។

ការផ្ទុះនៃជំងឺកូវីដ១៩ បានធ្វើឱ្យក្លិបបាត់បង់ចំណូល ២០០លានផោនហើយលោក Mourinho នឹងត្រូវលក់កីឡាករចេញខ្លះវិញ មុនពេលលោកអាចទិញ និងពឹងផ្នែកលើកីឡាករដែលចប់កិច្ចសន្យាពីក្លិបផ្សេង កិច្ចព្រមព្រៀងខ្ចីជើង និងកិច្ចព្រមព្រៀងដោះដូរស្មើនៅរដូវក្តៅនេះ។

គេរំពឹងថា Tottenham Hotspurs នឹងពិនិត្យមើលការពិភាក្សាជាថ្មីជាមួយនឹង Southampton ជុំវិញលទ្ធភាពផ្ទេរកីឡាករ Pierre Emile Hojbjerg ។ ក្លិប Southampton ចង់បាន២៥លានផោនសម្រាប់ខ្សែបម្រើអន្តរជាតិហូឡង់រូបនេះ ដែលក៏បានចរចាជាមួយក្លិប Everton ផងដែរ ប៉ុន្តែបានប្រាប់ក្លិបនេះថា ខ្លួនចង់ផ្ទេរទៅទីឡុងដ៍ជាង។

ក្លិប Tottenham Hotspurs ក៏បានតាមសួរនាំអំពីខ្សែការពារ Kim Min Jae របស់ក្លិប Beijing Sinobo Guoan ហើយលោក Mourinho ក៏ផ្តោតគោលដៅលើខ្សែការពារស្តាំថ្មីម្នាក់ទៀតផងដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម