Chelsea ត្រៀមផ្តល់សំណើប្រាក់ឈ្នួលខ្ពស់ដល់អ្នកចាំទី Dean Henderson បើគេចាកចេញពី Man UTD
Premier League៖ ក្លិប Chelsea ចង់ផ្តល់កិច្ចសន្យាដែលមានប្រាក់ឈ្នួលខ្ពស់រហូតដល់ ១៧០០០០ផោនក្នុងមួយសប្តាហ៍ដល់អ្នកចាំទី Dean Henderson ប្រសិនបើក្លិប Man UTD មិនអាចធានាកៅអីជម្រើសដំបូងដល់រូបគេ។
កីឡាករវ័យ២៣ឆ្នាំ ស្ថិតក្នុងបញ្ជីរបស់អ្នកចាត់ការ Chelsea លោក Frank Lampard ជាគោលដៅផ្ទេរនៅរដូវក្តៅនេះ ដោយក្លិប មានប្រាក់គ្រាប់គ្រាន់ដើម្បីផ្ទេរ។
Dean Henderson ធ្វើបានល្អជាមួយនឹង Sheffield United នាពេលថ្មីៗនេះ នឹងបានវិលត្រឡប់មកកាន់ទីលាន Old Trafford វិញ ហើយរូបគេ បានទាមទារការបង្ហាញមុខក្នុងការប្រកួត មុនពេលចុះកិច្ចព្រមព្រៀងថ្មី។
គ្រូបង្វឹក Man UTD លោក Ole Gunnar Solskjaer ក៏ចង់ចងជើងអ្នកចាំទីរូបនេះជាមួយនឹងកិច្ចសន្យាថ្មី ដែលនឹងផ្តល់ឱកាសឱ្យប្រជែងជាមួយអ្នកចាំទី David de Gea ដែលកំពុងរងការរិះគន់ ប៉ុន្តែ គេជឿថា លោកនៅតែជ្រើសយក អ្នកចាំទី De Gea គឺជាជម្រើសទី១ ដដែល៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍