Connect with us

Bayern Munich នឹងចូលរួមការប្រជែងផ្ទេរយក Max Aarons របស់ Norwich

Bundesliga៖ ក្លិប Bayern Munich ត្រូវបានគេភ្ជាប់ទៅនឹងកិច្ចព្រមព្រៀងផ្ទេរខ្សែការពារ Max Aarons របស់ក្លិប Norwich City ។

ក្លិបមួយចំនួន បានចាប់អារម្មណ៍លើ កីឡាករវ័យ២០ឆ្នាំ បន្ទាប់ពីធ្វើបានល្អនៅកីឡដ្ឋាន Carrow Road បើទោះបីជាត្រូវកាត់ចេញពី Premier League នៅរដូវកាលក្រោយក៏ដោយ។

Max Aarons ក៏ជាផ្នែកសំខាន់ក្នុងការជួយក្រុមឡើងមកកាន់ក្របខណ្ឌកំពូលអង់គ្លេសនេះ កាលពីរដូវកាលមុនផងដែរ។
មានការភ្ជាប់ខ្សែការពារ មកកាន់ទីក្រុងឡុងដ៍ ស្របពេល Arsenal និង Tottenham សុទ្ធតែចាប់អារម្មណ៍នឹងកីឡាករវ័យក្មេង។

មន្ត្រីរបស់ក្លិប Bayern Munich កំពុងពិចារណាលទ្ធភាពផ្ទេរ Max ខណៈក្លិបជើងឯកនៅអាល្លឺម៉ង់នេះ ចង់ពង្រឹងក្រុមរបស់ខ្លួន។ Bayern Munich អាចនឹងសម្រេចកិច្ចព្រមព្រៀងផ្ទេរកីឡាករវ័យក្មេងរូបនេះ ក្នុងតម្លៃ១៨លានផោន ប៉ុន្តែតម្លៃទាមទារអាចកើនដល់២៧លានផោន៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម