Connect with us

បណ្ដុំរូបភាពដ៏សោ កសៅក្នុងសោកនាដក ម្មផ្ទុះសាធាតុអាម៉ូញ៉ូមនីត្រាតយ៉ាងខ្លាំង នៅលីបង់

លីបង់៖ ការផ្ទុះដ៏ខ្លាំងចំនួន២ បានធ្វើឱ្យកក្រើករដ្ឋធានីបេរូត ក្នុងប្រទេសលីបង់ កាលពីថ្ងៃអង្គារ ហើយបានសម្លាប់មនុស្សយ៉ាងហោចណាស់៧៨នាក់ និងបានធ្វើឱ្យមនុស្សជាង៤ពាន់នាក់ទៀត រងរបួស។

ផ្សែងហុយទ្រលោមខ្មួលខ្មាញ់ និងអណ្ដាតភ្លើងដ៏ធំបានអណ្ដែតចូលទៅក្នុងអាកាសនៅក្នុងហេតុការណ៍ផ្ទុះនោះដែលបានកើតឡើងនៅឯកំពង់ផែរបស់រដ្ឋធានីនេះ។ ក្រុមមន្ត្រីលីបង់ បានដាក់កំហុសទៅលើសារធាតុគីមីមានជាតិផ្ទុះខ្លាំងដែលត្រូវបានស្តុកទុកក្នុងឃ្លាំងមួយកន្លែងអស់រយៈពេល៦ឆ្នាំមកហើយ។

ប្រធានាធិបតីលីបង់ លោក មីឆែល អួន (Michel Aoun) បានសរសេរនៅលេីបណ្ដាញសង្គមធ្វីតធ័រ (Twitter) ថា៖ “វាជារឿងមិនអាចទទួលយកបានទេ ដែលសារធាតុអាម៉ូញ៉ូមនីត្រាតជាង២ពាន់៧៥០តោន ត្រូវបានស្តុកទុកដោយមិនមានសុវត្ថិភាពបែបនេះ”។

ប្រធានាធិបតីលីបង់ គ្រោងនឹងបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីបន្ទាន់មួយនៅថ្ងៃពុធនេះ ហើយគ្រោងប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នចំនួន២សប្ដាហ៍ និងប្រកាសឱ្យមានការកាន់ទុក្ខទូទាំងប្រទេសចំនួន៣ថ្ងៃចាប់ពីថ្ងៃពុធនេះ។

ក្រុមមន្រ្តីបាននិយាយថា ការស៊ើបអង្កេតកំពុងធ្វើឡើងដើម្បីស្វែងរកមូលហេតុពិតប្រាកដនៃការផ្ទុះនេះ។ ក្រុមប្រឹក្សាការពារជាតិលីបង់ បានប្រកាសថាអ្នកដែលទទួលខុសត្រូវចំពោះហេតុការណ៍ផ្ទុះនេះត្រូវប្រឈមមុខនឹង “ការដាក់ទោសទណ្ឌជាអតិបរមា”៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម