Connect with us

ទារិកា ដែលត្រូវបានបោះបង់ចោលលើគំនរសំរាម ត្រូវបានពូឈីវ យកធ្វើជាកូនធម៌

ភ្នំពេញ៖ ពូឈីវ ដែលប្រិយមិត្តធ្លាប់បានស្គាល់តាមរយៈសកម្មភាពល្អៗនៅក្នុងសង្គមកាលពីពេលកន្លងទៅ បានសុំធ្វើជាឪពុកធម៌របស់ទារិកាម្នាក់ ដែលត្រូវបានបោះបង់ចោលនៅលើគំនរសំរាម កាលពីពេលថ្មីៗនេះ។

ពូឈីវ ឱ្យដឹងថា ទារិកានេះគួរឱ្យស្រឡាញ់ និងមានសុខភាពល្អ បន្ទាប់ពីគ្រូពេទ្យ បានជួយសង្គ្រោះ ដោយទឹកស្អុយចូលត្រចៀក និងមានដង្កូវវារចេញពីក្នុងត្រចៀក។ ទារិកានេះ ត្រូវបានប្រទះឃើញក្នុងថង់ខ្មៅ មិនទាន់កាត់ទងផ្ចិត នៅក្បែរបង្គោលភ្លើងមួយកន្លែង ជិតមជ្ឈមណ្ឌលម៉ូឌែន២ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម កាលពីយប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០។

ប្រជាពលរដ្ឋ ដែលបានឮសំឡេងយំរបស់ទារិកានេះ ក៏ដើររកមើលទើបឃើញ ក៏រើសយកទៅរក្សាបីបាច់ថែទាំសុខភាពតែម្ដង។ ទារិកានេះ នឹងត្រូវប្រគល់ឱ្យអាណាព្យាបាល ឬអង្គការ ដើម្បីយកទៅចិញ្ចឹមបីបាច់ស្របតាមច្បាប់នៅពេលក្រោយ៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម