Connect with us

អ្នកណាមិនសរសើរគូនេះ ស្រឡាញ់គ្នាតាំងពីនៅក្មេងៗ មកទល់ពេលនេះរយៈ ៨ ឆ្នាំហើយតែចំណងស្នេហ៍កាន់តែស្អិតល្មួត

ហ្វីលីពីន៖ ក្រៅពីគូស្នេហ៍តារាហ្វីលីពីន Marian Rivera និងលោក Dingdong Dantes ដែលត្រូវបានអ្នកគាំទ្រសរសើរពីសុភមង្គលហើយនោះ ក៏មានតារាមួយគូទៀតគឺ Kathryn Bernardo និង Daniel Padilla ត្រូវបានអ្នកគាំទ្រលាន់មាត់សរសើរពីចំណងស្នេហារបស់អ្នកទាំង ២ តាំងពីវ័យទើប ១៥ ឆ្នាំមកម៉្លេះ។

បច្ចុប្បន្នតារាសម្តែងស្រីដ៏មានប្រជាប្រិយភាពប្រចាំប្រទេសហ្វីលីពីន Kath មានវ័យ ២៤ ឆ្នាំ និងលោក Daniel វ័យ ២៥ ឆ្នាំបានស្រឡាញ់គ្នាអស់រយៈពេល ៨ ឆ្នាំមកហើយ ពោលគឺតាំងពីឆ្នាំ ២០១២ មកម្ល៉េះ។ រយៈពេលជាច្រើនឆ្នាំមកនេះ តួឯកប្រុសស្រីវ័យក្មេងទាំង ២ នេះនៅតែរក្សាភាពផ្អែមល្ហែមនឹងគ្នារហូតធ្វើឱ្យអ្នកគាំទ្រទន្ទឹងរង់ចាំដំណឹងល្អរបស់អ្នកទាំង ២ យ៉ាងអន្ទះសា។

ក្រៅពីសាងអនុស្សាវរីយ៍ជាមួយគ្នាក្នុងការងារសិល្បៈហើយនោះ អ្នកទាំង ២ ក៏បានចំណាយពេលធ្វើដំណើរកម្សាន្តក្នុងប្រទេស និងក្រៅប្រទេសយ៉ាងផ្អែមល្ហែមផងដែរ។ គួររម្លឹកដែរថា អ្នកទាំង ២ បានចាប់ផ្តើមមានទំនាក់ទំនងស្នេហាស្ងាត់ៗអស់រយៈពេល ៦ ឆ្នាំទើបប្រកាសជាសាធារណៈ។ យ៉ាងណាមិញ បើនិយាយពីគម្រោងរៀបអាពាហ៍ពិពាហ៍វិញ អ្នកទាំង ២ បានកំណត់មុនឈានចូលវ័យ ៣០ ឆ្នាំ ប៉ុន្តែមិនបានបញ្ជាក់ពេលវេលាច្បាស់លាស់ឡើយ។

បើនិយាយពីគម្រោងរៀបអាពាហ៍ពិពាហ៍វិញ បានធ្វើឱ្យតារាប្រុសស្រីវ័យក្មេងមួយគូនេះមានគំនិតផ្ទុយគ្នាស្រឡះ ដោយ Kath មានគំនិតចង់រៀបចំកម្មវិធីនៅមាត់សមុទ្រដោយអញ្ជើញមិត្តភក្តិជិតដិតតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ Daniel វិញបែរជាចង់រៀបចំកម្មវិធីឱ្យធំកក្រឹកកក្រេងជាមួយនឹងអ្នកគាំទ្រទាំងអស់ទៅវិញ៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម