Connect with us

លោក ប៉ែន ចំរ៉ុង ដឹកដៃអនាគតភរិយាថ្មីធ្វើបុណ្យរួមគ្នាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ (មានវីដេអូ)

ភ្នំពេញ៖ ឱកាសបុណ្យភ្ជុំបិណ្ឌ បិណ្ឌទី៤ តារាសម្តែង និងជាពិធីករសម្បូរវោហារ រូបស្រស់សង្ហា លោក ប៉ែន ចំរ៉ុង បានសម្តែងនូវទឹកចិត្តជ្រះថ្លានាំអនាគតភរិយាថ្មីទៅប្រគេនចង្ហាន់ដល់ព្រះសង្ឃនៅវត្ត រួមទាំងចែកទានដល់ក្មេងៗ និងចាស់ជរាទៀតផង មើលពិតជាស្ងប់ស្ងែងមែនទែន ។


លោក បែន ចំរ៉ុង បានសរសេរបង្ហាញលើគណនីហ្វេសប៊ុកពីរូបភាព និងវីដេអូជាច្រើនស្ដែងពីសកម្មភាពតារារូបនេះកំពុងចែកនៅថវិការបន្តិចបន្តួចដល់ ក្មេងៗ នឹង ចាស់ជរា ថែមទាំងរៀបរាប់នូវពាក្យពេចន៍មួយចំនួនថា«មកវត្តកាន់បិណ្ឌវេន៤នៅវត្តព្រះគោព្រះកែវពិតជាមានទឹកចិត្តរីករាយ ស្រស់ថ្លា និង មានសទ្ធាជ្រះថ្លាក្នុងចិត្តខ្លាំងណាស់ អរគុណបងប្អូនមីងមា នៅជិតឆ្ងាយ ជាអនាគត ប្រពន្ធ និងអ្នកទាំងអស់ដែលបានចូលរួមចូលជាបច្ច័យធ្វើបុណ្យរួមគ្នា»។

ទោះយ៉ាងណាមិញបន្ទាប់ពីលោក ប៉ែន ចំរ៉ុង ដែលជាពិធីករសម្បូរវោហាររូបនេះ បានធ្វើអោយបណ្ដាអ្នកគាំទ្រ ក៏ដូចជាអ្នកលេងក្នុងបណ្ដាញសង្គមហ្វេសប៊ុក នាំគា្ន សរសើរមិនដាច់ពីមាត់ថា«ពិតជាមានទឹកចិត្តជ្រះថ្លា ធ្វើបុណ្យចែកទានដល់ចាស់ៗ និងក្មេងៗទៀត»៕


អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម