Connect with us

ថ្ងៃនេះ អ្នកជាសះស្បើយពីកូវីដ១៩ចំនួន ០២នាក់ តែរកឃើញករណីថ្មី ០២នាក់វិញ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានជូនដំណឹងពីការរកឃើញវិជ្ជមានជំងឺកូវីដ១៩ ចំនួន ០២នាក់ និងករណីជាសះស្បើយ ០២នាក់បន្ថែមទៀត។

ករណីវិជ្ជមានចំនួន០២នាក់ទៀតនេះ រួមមាន៖

១-បុរសជនជាតិខ្មែរ អាយុ ៣៤ឆ្នាំ មានអាសយដ្ឋាននៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។ បច្ចុប្បន្នគាត់ត្រូវសម្រាក់ព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ គាត់ជាអ្នកដំណើរពីប្រទេសប៉ាគីស្ថាន បន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី មកដល់ប្រទេសកម្ពុជា។

២-ស្ត្រីជនជាតិកាហ្សាក់ស្ដង់ អាយុ ៤២ឆ្នាំ បានធ្វើដំណើរពីប្រទេសកាហ្សាក់ស្ដង់ បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០។ គាត់ត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាព ខ្មែរសូវៀត។

ចំណែកករណីជាសះស្បើយ ០២នាក់ គឺជា៖

១-ស្ត្រីជនជាតិខ្មែរ អាយុ ៦០ឆ្នាំ មានអាសយដ្ឋាននៅបុរីប៉េងហួតបឹងស្នោរ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសចិន (តៃប៉ិ) មកកម្ពុជា។

២-កុមារីជនជាតិអាមេរិកកាំង មានអាសយដ្ឋាននៅក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា រាជធានីភ្នំពេញ។ កុមារីនេះ បានធ្វើដំណើរពីអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា។

គិតមកទល់ពេលនេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ២៤៣នាក់ ក្នុងនោះ អ្នកជាសះស្បើយ មាន ២០២នាក់។ សម្រាកព្យាបាលនៅមន្ទីរពេទ្យ ៤០នាក់ និងនៅសម្រាកព្យាបាលនៅស្ថានទូតអាមេរិក ០១នាក់៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម