Connect with us

អ្នកចាំទី Iker Casillas ប្រកាសចូលនិវត្តន៍ពីអាជីពវាលស្មៅ

អេស្ប៉ាញ៖ អតីតអ្នកចាំទី Real Madrid និងក្រុមជម្រើសជាតិអេស្ប៉ាញ កីឡាករ Iker Casillas បានប្រកាសចូលនិវត្តន៍ពីអាជីពជាកីឡាករនៅត្រឹមវ័យ៣៩ឆ្នាំ។

Iker Casillas បានបង្ហាញខ្លួនឱ្យ Real Madrid ដល់ទៅ ៧២៥ដង ក្នុងរយៈពេល១៦ឆ្នាំ ដោយបានឈ្នះពានរង្វាន់ជាច្រើនដូចជា La Liga ៥ដង UEFA Champions League ៣ដង UEFA Super Cup ២ដង និង FIFA Club World Cup ម្តងផងដែរ។

គេបានផ្ទេរពី Real Madrid ទៅ Porto កាលឆ្នាំ២០១៥ ដោយបានបង្ហាញខ្លួន ១៥៦ដង និង ជួយក្លិបឈ្នះពានលីគកំពូលព័រទុយហ្កាល់២សម័យ តែគេមិនបានលេងចាប់តាំងពីមានបញ្ហាគាំងបេះដូងក្នុងការហ្វឹកហាត់កាលខែមេសា ឆ្នាំ២០១៩។

Iker Casillas ក៏បានជួយក្រុមជម្រើសជាតិអេស្ប៉ាញឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup កាលឆ្នាំ២០១០ និងជើងឯកអឺរ៉ុប UEFA Euor ២សម័យបន្តបន្ទាប់គ្នាគឺ ឆ្នាំ២០១៨ និង ២០១២។

ក្រៅពីនេះរូបគេក៏មានឈ្មោះក្នុងពានរង្វាន់ FIFA FIFPro World XI ៥ដង និងត្រូវបានស្ថាប័ន IFFHS ជ្រើសរើសជាអ្នកចាំទីល្អបំផុតលើលោក ៥ដងផងដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម