Connect with us

Dortmund កំណត់កាលបរិច្ឆេទចុងក្រោយដើម្បីបញ្ចប់ការព្រមព្រៀងការផ្ទេរ Jadon Sancho ជាមួយ Man UTD

Bundesliga៖ ក្លិប Borussia Dortmund បានកំណត់យកថ្ងៃទី១០ ខែសីហា ជាកាលបរិច្ឆេទចុងក្រោយ ដើម្បីបញ្ចប់ការព្រមព្រៀងជាមួយ Man UTD ពាក់ព័ន្ធនឹងការផ្ទេរ ខ្សែបម្រើ Jadon Sancho ទៅកាន់ទឹកដី Old Trafford។

ក្លិបនាលីគកំពូលអាល្លឺម៉ង់ខាងលើ ទាមទារ១០០លានផោន សម្រាប់ថ្លៃផ្ទេរកីឡាករវ័យ២០ឆ្នាំ ប៉ុន្តែមិនទាន់មានការព្រមព្រៀងតម្លៃផ្ទេរជាផ្លូវការទេ។

ចំពោះការកំណត់កាលបរិច្ឆេទបែបនេះ ព្រោះ Borussia Dortmund មិនចង់ឱ្យមានការប៉ះពាល់ដល់ការរៀបចំក្រុមរបស់ពួកគេសម្រាប់ការប្រកួតក្របខណ្ឌ Bundesliga រដូវកាលថ្មី 2020-21 ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៥ ខែកញ្ញាខាងមុខ ខណៈទីផ្សារដោះដូរកីឡាករនឹងបិទនៅថ្ងៃទី៥ ខែតុលា។

សូមបញ្ជាក់ថា Jadon Sancho បានផ្ទេរពី Man City ទៅ Borussia Dortmund កាលពីខែសីហា ឆ្នាំ២០១៧ តម្លៃ១០លានផោន ដោយមកទល់ពេលនេះគេបានបង្ហាញខ្លួនឱ្យ Dortmund បាន ៩៩ដង ស៊ុតបាន៣៤គ្រាប់ផងដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម