Connect with us

Fulham វិលមកកាន់ក្របខណ្ឌ Premier League វិញក្រោយឈ្នះ Brentford កាលពីយប់មិញ

Premier League៖ Fulham បានវិលត្រឡប់មកកាន់ក្របខណ្ឌ Premier League វិញហើយ សម្រាប់រដូវកាល 2020-21 ក្រោយពីយកឈ្នះ Brentford នៅវគ្គផ្តាច់ព្រ័ត្រ Play-Off កាលពីយប់មិញ។

មុនចូលដល់វគ្គផ្តាច់ព្រ័ត្រ Fulham បញ្ចប់នៅលេខ៤ ហើយទម្លាក់ Cardiff City ខណៈក្រុមលេខ៣ Brentford ឈ្នះ Swansea City។
ក្នុងការប្រកួត នាទីលាន Wembley នេះ ក្រុមទាំងសងខាងមិនមានការស៊ុតបញ្ចូលទីគ្នាឡើយ នៅម៉ោងធម្មតា៩០នាទី។ ឈានដល់ការថែមម៉ោង១៥នាទី២ដង នៅនាទី ១០៥ ទើបកីឡាករ Joe Bryan ទាត់ Free-Kick បញ្ចូលទីពីចម្ងាយយ៉ាងស្អាត ផ្តល់ការនាំមុខដល់ Fulham។ រំលងពីនេះ១០នាទី ខ្សែការពារ វ័យ២៦ឆ្នាំ រូបនេះដដែល បានថែមគ្រាប់ទី២ ទៀត ប៉ុន្តែ Brentford ក៏វាយបក១គ្រាប់វិញ ដោយកីឡាករ Henrik Dalsgaard តែតបញ្ចូលទីនៅនាទី១២០+៤ មុនចប់ការប្រកួតដោយលទ្ធផល Fulham ២ Brentford ១។

សូមរំលឹកថា Fulham ដែលធ្លាប់បានលេខ២ នៅ Europa League ឆ្នាំ២០១០ នោះ ត្រូវបានកាត់ចេញពី Premier League ក្រោយចប់រដូវកាល 2018-19។ ការឡើងមក Premier League វិញនេះ គឺពួកគេនឹងឡើងមកជាមួយ Leeds United និង West Bromwhich Albion៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម