Connect with us

កម្មវិធីកម្សានជាច្រើន រង់ចាំភ្ញៀវទេសចរមកលេងកម្សាន្តនៅសៀមរាប នៅថ្ងៃឈប់សម្រាកខាងមុខ

ភ្នំពេញ៖ ខេត្តសៀមរាប កំពុងរៀបចំកម្មវិធីកម្សាន្តតាមបែបប្រពៃណី សាសនា ពិព័រណ៍ ជិះកង់ និងកម្មវិធីផ្សេងៗជាច្រើនទៀត ដោយអនុវត្តវិធានសុវត្ថិភាពទេសចរណ៍។ នេះបើតាមការចេញផ្សាយ របស់រដ្ឋបាលខេត្តសៀមរាប ។

កម្មវិធីនេះ រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ដើម្បីត្រៀមរៀបចំទទួលភ្ញៀវទេសចរ ក្នុងឱកាសឈប់សម្រាក សងថ្ងៃឈប់សម្រាកសម្រាប់បុណ្យចូលឆ្នាំប្រពៃណីជាតិ ពីថ្ងៃទី១៧ ដល់ទី២១ ខែសីហា ឆ្នាំ២០២០។
កម្មវិធីកម្សាន្ត ដែលបានគ្រោងរៀបចំ រួមមាន៖

១.កម្មវិធីសាសនា បួងសួងសុំសេចក្តីសុខ

២.កម្មវិធីពិព័រណ៍ បន្លែផ្លែឈើ កសិផល ផលិតផល ក្រុង-ស្រុកទាំង១២

៣.កម្មវិធីប្រកួតម្ហូបអាហារ ពានរង្វាន់មាន់អាំង ឆ្ងាញ់ជាងគេ នៅខេត្តសៀមរាប

៤.ផ្សារទឹក

៥.ផាប់ស្ទ្រីត

៦.កម្មវិធីជិះកង់

៧.កម្មវិធីកីឡាវាយកូនហ្គោល

៨.កម្មវិធីដើរព្រៃ ចង្ក្រានរយ ភ្នំគូលែន

៩.ផ្ទាំងទស្សនីយភាពសិល្បៈ

ស្ថិតក្នុងវិបត្តិជំងឺកូវីដ១៩ អាជ្ញាធរខេត្ត ក៏បានគិតគូរ និងទទូចដល់ប្រតិបត្តិករទេសចរណ៍ និងភ្ញៀវទេសចរ ចូលរួមអនុវត្តវិធានការ ការពារជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម