Connect with us

Manchester United បន្តកិច្ចសន្យាថ្មីដល់ខ្សែការពារ Brandon Williams ៤ឆ្នាំបន្ថែមទៀត

Premier League៖ ក្លិបបិសាចក្រហម Manchester United បានឈានដល់កិច្ចព្រមព្រៀងបន្តកិច្ចសន្យាថ្មីជាមួយខ្សែការពារ Brandon Williams រហូតដល់ឆ្នាំ ២០២៤ ។

Williams បានបង្ហាញខ្លួនលើកដំបូងក្នុងខែតុលាកាលពីឆ្នាំ២០១៩ ក្នុងពានរង្វាន់ Europa League ក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjare ដោយលេងបាន ៣៣ប្រកួតក្នុងរដូវកាលនេះក្រុមកម្មវិធី ខណៈដែលកិច្ចសន្យាបច្ចុប្បន្នខ្សែការពារវ័យ១៩ឆ្នាំរូបនេះទទួលបាន ៤ម៉ឺនផោនក្នុងមួយសប្ដាហ៍។ ក្នុងនោះដែរ អ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer បាននិយាយថា Brandon លេងរដូវកាលដំបូងពិតជាអស្ចារ្យដូច្នេះយើងពិតជារីករាយណាស់ដែលគាត់បានចុះកុងត្រាថ្មី។

ក្រោយបានកុងត្រាថ្មីបន្ថែម Williams បាននិយាយថា ការចុះហត្ថលេខាលើកិច្ចសន្យានេះ គឺជាពេលវេលាដ៏មានមោទនភាពមួយទៀតសម្រាប់ខ្លួនគេ និងក្រុមគ្រួសារ ហើយបាននៅ Manchester United តាំងពីគេមានអាយុ ៧ ឆ្នាំ វាគឺជាក្តីសុបិនដ៏ពិតដែលលេងនៅឈុតធំរបស់ក្លិប។

សូមបញ្ចាក់ផងដែរថា Williams បានហាត់នៅក្លិប Manchester United តាំងពីអាយុ ៧ឆ្នាំ និងជាយុវជនថ្នាលម្នាក់ក្នុងចំណោមយុវជនរបស់ក្លិបទាំង១២ នាក់ដែលបានបង្ហាញខ្លួនឱ្យក្លិបនៅ Premier League រដូវកាលនេះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម