ខ្សែការពារ Chris Smalling វិលមកកាន់ Premier League ក្រោយលេងបានល្អនៅអ៊ីតាលី
Premier League៖ លោក Ole Gunnar Solskjaer បានបញ្ជាក់ជាថ្មីម្តងទៀតអំពីខ្សែការពារកណ្ដាល Chris Smalling បន្ទាប់ពីកិច្ចសន្យាខ្ចីជើងរបស់គេ ជាមួយក្រុម Roma ត្រូវបានបញ្ចប់។
លោក Ole បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតជើងទី ២ Europa League នៅថ្ងៃពុធនេះថា៖ “លោកគិតថា Chris បានបង្ហាញពីខ្លួនរបស់គាត់នៅ Manchester United ថាតើគាត់មានតម្លៃប៉ុណ្ណាសម្រាប់ក្រុម។ លោក Ole បានបន្ថែមថា រដូវកាលនេះលោកចង់ផ្តល់ឱ្យ Harry Maguire និង Victor Lindelof លេងជាមួយគ្នាដូច្នេះលោកគិតថាវាល្អបំផុតសម្រាប់ Smalling ក្នុងការទៅលេងនៅ Roma មួយឆ្នាំ។
Smalling ត្រលប់មកអង់គ្លេសវិញ ក្រោយបង្ហាញទម្រង់លេងល្អនៅ Roma កីឡាកររូបនេះ បានបង្ហាញខ្លួននៅ Roma បាន ៣៧ប្រកួត ហើយរកបាន ៣គ្រាប់ ព្រមទាំងជួយក្លិបឱ្យជាប់ក្នុងចំណាត់ថ្នាក់លេខ ៥ ដែលទទួលបានកៅអីទៅលេងនៅក្របខ័ណ្ឌ UEFA Europa League ថែមទៀតផង៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍