Connect with us

Manchester City ទិញបាន ខ្សែបម្រើ Ferran Torres ពី Valencia លើកិច្ចសន្យារយៈពេល៥ឆ្នាំ

Premier League៖ Manchester City បានបំពេញរួចរាល់ក្នុងការផ្ទេរយកខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Ferran Torres ពីក្លិប Valencia ក្នុងតម្លៃខ្លួន២៣លានអឺរ៉ូ។

កីឡាករវ័យ២០ឆ្នាំ ជាកីឡាករដំបូងដែលក្លិបមេឃខៀវនាំចូលក្នុងរដូវក្ដៅនេះ ហើយក៏ជាអ្នកមកជំនួសកន្លែងខ្សែបម្រើ Leroy Sane ដែលចាកចេញទៅក្លិប Bayern Munich នាក្របខណ្ឌ Bundesliga កាលពីថ្ងៃទី ៣ ខែ កក្កដា កន្លងទៅ ។

Torres បានសម្រេចចិត្តចុះកុងត្រារយៈពេល៥ឆ្នាំ ហើយគេពិតជាសប្បាយចិត្តដែលបានមកចូលរួមជាមួយ Man City។
រូបគេដុះដាលចេញពីថ្នាលយុវជនរបស់ Valencia ផ្ទាល់ រហូតដល់ឆ្នាំ២០១៦ មានឱកាសឡើងមកលេងឈុត B របស់ក្លិប។ ត្រឹមតែមួយឆ្នាំប៉ុណ្ណោះ គេឈានជើងឡើងមកលេងឈុតធំ ដោយលេងបាន៧១ប្រកួត ទាត់បញ្ចូលទី៦គ្រាប់ក្នុងលីគ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម