Connect with us

អ្នកជំនាញ៖ ការរស់នៅក្នុងផ្ទះដែលមានរុក្ខជាតិបៃតង អាចកាត់បន្ថយជំងឺជាច្រើន

អ្នកសាងសង់ និងរចនាម៉ូតផ្ទះ នាពេលបច្ចុប្បន្ន តែងតែគិតពីសារសំខាន់នៃរុក្ខជាតិបៃតង នៅក្នុងបរិវេណលំនៅឋាន ព្រោះថា ការរស់នៅជាមួយនឹងរុក្ខជាតិបៃតង បានជួយកាត់បន្ថយបញ្ហាសុខភាពជាច្រើនដែលយើងម្នាក់ៗអាចមិនធ្លាប់បានដឹងពីមុនមកឡើយ។

រុក្ខជាតិបៃតង បានផ្ដល់នូវផលវិជ្ជមានសម្រាប់សុខភាពរបស់មនុស្ស ក្នុងការរស់នៅជាប្រចាំថ្ងៃ។ យោងតាមអ្នកជំនាញ នៃសាកលវិទ្យាល័យ Minnesota នៅសហរដ្ឋអាមេរិក ការធ្វើឱ្យខ្លួនឯងនៅជាមួយធម្មជាតិ មិនត្រឹមតែអាចឱ្យអ្នកមានអារម្មណ៍ថាធូរស្រាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកក្នុងការកាត់បន្ថយនូវ ការឡើងសម្ពាធឈាម ភាពញាប់នៃចង្វាក់បេះដូង បញ្ហាសាច់ដុំ និងការបញ្ចេញអ័រម៉ូនដែលបង្កឱ្យកើតជាភាពស្ដ្រេស។

មិនតែប៉ុណ្ណោះ យោងតាមគេហទំព័រ Forbes បានឱ្យដឹងថា ការដេគ័រផ្ទះសម្បែង ដែលមានបំពាក់រុក្ខជាតិបៃតង បន្ទប់ដែលមានពន្លឺធម្មជាតិគ្រប់គ្រាន់ ខ្យល់ចេញចូលតាមទ្វារ បង្អួច អាចផ្ដល់នូវអត្ថប្រយោជន៍ដល់សុខភាពរបស់អ្នករស់នៅ។

សម្រាប់ប្រទេសកម្ពុជា គេសង្កេតឃើញថា ប្រជាពលរដ្ឋ ក៏បានងាកមកចាប់អារម្មណ៍លើលំនៅឋានដែលមានបរិស្ថានជុំវិញពណ៌បៃតង ដែលអាចជួយឱ្យមានអារម្មណ៍ស្រង់ស្រាយ បន្ទាប់ពីការបំបេញការងារនឿយហត់ពេញមួយថ្ងៃផងដែរ៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម