ផ្ទះជិត១៤០០ខ្នង ត្រូវបានបំផ្លាញដោយព្យុះនៅ ថៃ
បាងកក៖ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ បានបញ្ជាសុំជំនួយ ពីសំណាក់អាជ្ញាធរមូលដ្ឋានដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋថៃ បានរងផលប៉ះពាល់ដោយសារព្យុះស៊ីនឡាគូ (Sinlaku) ដែលបានបោកបក់នៅខេត្តមួយចំនួន នៅភាគឦសាន និងភាគកណ្ដាលប្រទេសថៃ។
លោកប្រាយុទ្ធ បានបញ្ជាឱ្យអាជ្ញាធរ ជម្លៀសប្រជាជនតាមភូមិ ដែលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ឱ្យទៅកាន់ទីទួលមានសុវត្ថិភាព។ ដោយឡែក នាយកដ្ឋានការពារគ្រោះមហន្តរាយរបស់ថៃ បានរាយការណ៍ថា ព្យុះស៊ីនឡាគូ បានបោកបក់នៅភាគជើង និងឦសាន ប្រទេសថៃ ដោយនាំយកទឹកភ្លៀងជាច្រើន ដែលបង្កជាជំនន់ទឹកភ្លៀង និងបានបំផ្លាញផ្ទះប្រជាពលរដ្ឋជិត ១៤០០ខ្នង នៅក្នុងខេត្តចំនួន១០របស់ថៃ គិតចាប់ពីសៅរ៍សប្ដាហ៍មុន មកទល់ថ្ងៃអង្គារម្សិលមិញ។
យោងធាថៃ ត្រូវបានបញ្ជូនទៅជួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់។ ភាគខាងជើងថៃ ត្រូវបានរាយការណ៍ថា រងការប៉ះពាល់ខ្លាំងជាងគេ ដែលគណៈកម្មការប្រព័ន្ធផ្សព្វផ្សាយ និងទូរគមនាគមន៍ជាតិ បានបញ្ជាឱ្យក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទទាំងអស់ ធានាសេវាទូរស័ព្ទមិនត្រូវមានការរអាក់រអួលឡើយ ដើម្បីចូលរួមក្នុងប្រតិបត្តិការជួយសង្គ្រោះ។
មកទល់ពេលនេះ សេចក្ដីរាយការណ៍របស់ Reuters បានឱ្យដឹងថា ចំនួនស្លាប់ ដោយសារបញ្ហាធាតុអាកាសនៅក្នុងប្រទេសថៃនេះ មានយ៉ាងហោចណាស់ ២នាក់៕
ប្រភព៖ Khaosod
ប្រែសម្រួល៖ លាភ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍