Connect with us

ស្ទើរតែមិនជឿថាលោក ម៉ារ៉ា ប៉ុណ្ណា សុខចិត្តចាកចេញពីសិល្បៈ ព្រោះតែរឿងមួយគត់គឺទុកឱកាសឱ្យប្អូនៗជំនាន់ក្រោយ

កម្សាន្ត៖ ព័ត៌មានមួយដែលទទួលបានពីការផ្សាយផ្ទាល់របស់តារាចម្រៀងដៃស្អិត ហើយក៏ជាម្ចាស់បទ “សង្សារស្រីខារ៉ាអូខេ” លោក ម៉ារ៉ា ប៉ុណ្ណា បានធ្វើឱ្យទស្សនិកជនជាច្រើនភាំងស្មារតី ក្រោយរូបលោកបានពោលពាក្យយ៉ាងអស់សំណើចថា “រូបលោកចាកចេញពីសិល្បៈ ព្រោះទុកឱកាសឱ្យប្អូនៗសិល្បៈជំនាន់ក្រោយម្តង”។

ស្ទើរតែមិនជឿថា លោកសុខចិត្តបោះបង់អាជីពរបស់ខ្លួនចោល ដើម្បីអនាគតប្អូនៗទៅវិញ ព្រោះអាជីពមួយនេះអាចធ្វើឱ្យលោករកចំណូលបានមិនតិចនោះទេ។ ក្រោយលោកបានបាត់ពីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមក ទស្សនិកជនក៏មិនសូវឃើញរូបលោកចូលរួមការប្រគំតន្ត្រីតូចធំ ពិសេសស្ថានីយទូរទស្សន៍ជាច្រើនក៏មិនដែលឃើញរូបលោកផងដែរ។

ការទម្លាយអាថ៌កំបាំងរបស់ លោក ម៉ារ៉ា ប៉ុណ្ណា បានធ្វើទស្សនិកជនជាច្រើនបានបញ្ចេញមតិជាសំណួរថា មូលហេតុអ្វីបានជាលោកសុខចិត្តចាកចេញពីសិល្បៈ ហើយអ្នកខ្លះទៀតក៏អស់សំណើចនឹងសម្តីរបស់លោកផងដែរ តែជាយ៉ាងណានោះ លោកនៅតែពោលពាក្យបែបនេះដដែល៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម