Connect with us

មកប្រៀបធៀបអានុភាពនៃការផ្ទុះនៅលីបង់ នឹងការទម្លាក់គ្រាប់បែកនៅហ៊ីរ៉ូស៊ីម៉ា

បរទេស៖ ហេតុការណ៍ផ្ទុះដ៏មហិមា នៅទីក្រុងបេរូត ប្រទេសលីបង់ ចេញពីឃ្លាំងផ្ទុកសារធាតុអាម៉ូនីញ៉ូមនីត្រាត (Ammonium nitrate) ជាង ២៧៥០តោន បានផ្ដាច់ជីវិតមនុស្សយ៉ាងហោចណាស់ ១៣៥នាក់ និងរបួសជាង ៥០០០នាក់ផ្សេងទៀត។

យោងតាមអាជ្ញាធរលីបង់ ការផ្ទុះសារធាតុអាម៉ូនីញ៉ូមនីត្រាត ចំនួន ២៧៥០តោន។ វាស្មើនឹងការផ្ទុះនៃម្សៅ TNT ចំនួន ១៨០០តោន ឬ ១,៨ គីឡូតោន។ ដូច្នេះតើការអនុភាពរបស់ការផ្ទុះនៅក្រុងបេរូត ខ្លាំងកម្រិតណាបើធៀបនឹងការផ្ទុះគ្រាប់នុយក្លេអ៊ែរ នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន កាលពីសង្គ្រាមលោកលើកទី២? គេត្រូវដឹងថា ការផ្ទុះគ្រាប់នុយក្លេអ៊ែរ នៅក្រុងហ៊ីរ៉ូស៊ីម៉ា កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ១៩៤៥ មានអានុភាពស្មើនឹង ១៣គីឡូតោន។ ដូច្នេះ ការផ្ទុះនៅលីបង់ ស្មើនឹងប្រហែល ១៥% នៃអានុភាពរបស់ការផ្ទុះគ្រាប់នុយក្លេអ៊ែរ នៅ ហ៊ីរ៉ូស៊ីម៉ា។

ការផ្ទុះនៃគ្រាប់នុយក្លេអ៊ែរដ៏ធំសម្បើមមួយទៀត នៅសង្គ្រាមលោកលើកទី២ បានកើតឡើងនៅថ្ងៃទី៩ ខែសីហា ឆ្នាំ១៩៤៥ នៅណាហ្គាសាគី ដែលមានអានុភាពស្មើនឹង ២៣គីឡូតោន។

សេចក្ដីរាយការណ៍ឱ្យដឹងថា កាំរង្វង់នៃការខូចខាតដោយការផ្ទុះនៅក្រុងបេរូត ប្រទេសលីបង់ នាពេលថ្មីៗនេះ មានលើស ១០គីឡូម៉ែត្រ កម្លាំងរង្គើដូចរញ្ជួយដី រហូតដល់ចម្ងាយជាង ២០០គីឡូម៉ែត្រ៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម