Connect with us

អបអរសាទរ! អ្នកជាសះស្បើយពីកូវីដ១៩ មានរហូត០៨នាក់ និងមិនមានករណីថ្មីឡើយ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានជូនដំណឹងពីករណីជាសះស្បើយពីជំងឺកូវីដ១៩ចំនួន ០៨នាក់បន្ថែមទៀត នៅកម្ពុជា។

ករណីជាសះស្បើយ ០៨នាក់ រួមមាន ក្រុមកម្លាំងមួកខៀវអង្គការសហប្រជាជាតិរបស់កម្ពុជា ចំនួន ០៣នាក់, បុរសជនជាតិខ្មែរមកពិប្រទេសឥណ្ឌូណេស៊ីចំនួន ០២នាក់ និង ជនបរទេសចំនួន ០៣នាក់ (ជនជាតិឥណ្ឌូណេស៊ី ១នាក់, ឥណ្ឌា ១នាក់ និង អាមេរិក ១នាក់)។

គិតមកទល់ម៉ោង៧:០០ព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ២៤៣នាក់ដដែល ក្នុងនោះ អ្នកជាសះស្បើយ កើនដល់ ២១០នាក់។ សម្រាកព្យាបាលនៅមន្ទីរពេទ្យ ៣៣នាក់៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម