Connect with us

ម្ចាស់ផលិតផល B.TS SKINCARE ចែករំលែកគន្លឹះសំខាន់ៗ ៩ ចំណុច ដើម្បីជោគជ័យក្នុងមុខជំនួញក្នុងវិស័យអនឡាញ

ភ្នំពេញ៖ ដូចដែល MyTV Plus ធ្លាប់បានធ្វើការចុះផ្សាយជារឿយៗពីផលិតផល B.TS Skincare កន្លងមកដើម្បីចែករំលែកដល់បងប្អូនទាំងអស់គ្នាឱ្យស្គាល់ពីផលិតផលល្អ ចៀសវាងប៉ះចំផលិតផលក្លែងក្លាយអាចបណ្តាលឱ្យមានបញ្ហាខូចស្បែកមុខជាយថាហេតុ។

យ៉ាងណាមិញ សម្រាប់ថ្ងៃនេះដែរ MyTV Plus នឹងនាំលោកអ្នកទៅឈ្វេងយល់ពីលក្ខណៈខុសគ្នារវាងអ្នកលក់អនឡាញធម្មតា និងអ្នកលក់អនឡាញស្តង់ដារម្តង ថាតើទាំង ២ ចំណុចនេះមានភាពខុសគ្នាយ៉ាងណាខ្លះ។ ក្រោមបទសម្ភាសជាមួយលោកស្រី សន សុគន្ធា ក្នុងកម្មវិធីផ្សាយផ្ទាល់ CEO Master Club ដែលជាកម្មវិធីចែករំលែកនៃភាពជោគជ័យ បានរៀបរាប់ច្បាស់ៗពីរបៀបលក់តាមអនឡាញ ធ្វើយ៉ាងណាឱ្យទទួលបានជោគជ័យ ដោយលោកស្រីបានបញ្ជាក់ថា សម្រាប់អ្នកលក់អនឡាញស្តង់ដារគឺត្រូវមានចំណុចមួយចំនួនដូចជា៖

១- អ្នកលក់អនឡាញ ចាំបាច់ត្រូវតែមានផេកស្តង់ដារ
២- ត្រូវចេះលក់ខ្លួនឯងឱ្យគេស្គាល់
៣- ចេះលក់ទំនាក់ទំនងល្អៗជាមួយដៃគូសហការ និងអ្នកផ្គត់ផ្គង់
៤- មានភាពអត់ធ្មត់ ឧស្សាហ៍ព្យាយាម មិនងាយបោះបង់
៥- មានភាពទទួលខុសត្រូវ ប្រឈមមុខនឹងបញ្ហា
៦- បង្កើតឱ្យខ្លួនឯងមានចំណង់ និងជំនាញ
៧- កំណត់គោលដៅច្បាស់លាស់
៨- ត្រៀមខ្លួនដោះស្រាយ តែមិនដោះសារ
៩- ស្គាល់ពីបញ្ហាអតិថិជនឱ្យបានច្រើន ប្រសើរជាងស្តាប់តែ Feedback ល្អៗ
ចេះស្រលាញ់ ស្មោះត្រង់ ជឿជាក់ចំពោះខ្លួនឯង គ្រួសារ ផលិតផលក្រុមហ៊ុន សេវាកម្ម ក្រុមការងារ ដៃគូសហការ និង អ្នកផ្គត់ផ្គង់

សូមបញ្ជាក់ដែរថា ផលិតផល B.TS Skincare បានមានវត្តមានក្នុងប្រទេសកម្ពុជារយៈពេល ៥ ឆ្នាំមកហើយ ដោយដំបូងឡើយគឺចាប់ផ្តើមពីលោកស្រី សន សុគន្ធា ផ្ទាល់ដែលបានជួបបញ្ហាស្បែកមុខខ្លាំងកាលពីឆ្នាំ ២០១៤ និងបានប្រើប្រាស់ផលិតផលជាច្រើន ប៉ុន្តែមិនមានប្រសិទ្ធភាពឡើយ។ រហូតដល់ប្រទះផលិតផល B.TS មួយនេះបានជួយឱ្យផ្ទៃមុខលោកស្រីប្រែមកជា ស ម៉ត់រលោងឡើងវិញ។

មូលហេតុនេះហើយទើបលោកស្រីចង់ចែករំលែកភាពស្រស់ស្អាតទាំងនេះដល់អ្នកដែលមានបញ្ហាស្បែកមុខទាំងអស់ជាមួយផលិតផលស្តង់ដារ ព្រមជាមួយនឹងទំនុកចិត្ត។ មិនត្រឹមតែប៉ុណ្ណោះ B.TS Skincare ក៏បានជួយដល់ស្ត្រីមេផ្ទះជាច្រើនឱ្យមានឯករាជ្យផ្នែកហិរញ្ញវត្ថុក្នុងជីវភាពរស់នៅប្រចាំថ្ងៃផងដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម