Connect with us

ខ្សែប្រយុទ្ធ Michail Antonio ឈ្នះពានរង្វាន់ កីឡាករឆ្នើម Premier League ប្រចាំខែកក្កដា

Premier League៖ ខ្សែប្រយុទ្ធរបស់ West Ham United (វេសហាម យូនីធីត) កីឡាករ Michail Antonio (មីខេល អានតូនីអូ) បានឈ្នះពានកីឡាករឆ្នើម Premier League ប្រចាំខែកក្កដា។

នេះជាលើកទី១ ហើយដែលកីឡាករវ័យ៣០ឆ្នាំ បានឈ្នះពានរង្វាន់នេះ បន្ទាប់រកបានគ្រាប់បាល់ ៨គ្រាប់ និង ចែកបាល់បាន១ លើក ក្នុង ៤ប្រកួតចុងក្រោយក្នុងខែកក្កដា និងជួយឱ្យ West Ham រួចផុតពីការកាត់ទៅលីគក្រោមដោយជោគជ័យ។

ការធ្វើបានល្អបំផុតរបស់ Michail Antonio គឺរកបាន៤គ្រាប់តែម្នាក់ឯងទល់នឹង Norwich City ដែលធ្វើឱ្យគេជាកីឡាកររបស់ West Ham ដំបូងគេដែលរកបាន៤គ្រាប់ក្នុង១ប្រកួតក្រៅទឹកដីនៅ Premier League។

គួរបញ្ជាក់ផងដែរថា កាលពីខែមិថុនា ឆ្នាំ២០២០ Bruno Fernandes (ប្រូណូ ហ្វើរណានដេស) ជាអ្នកឈ្នះពានកីឡាករឆ្នើម Premier League មួយនេះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម