Connect with us

Man UTD និង Inter Milan ឈានដល់ការព្រមព្រៀងលើកុងត្រាអចិន្ត្រៃយ៍របស់ខ្សែប្រយុទ្ធ Alexis Sanchez

Premier League៖ មានការរាយការណ៍ថា Man UTD និង Inter Milan បានព្រមព្រៀងលើកុងត្រាអចិន្ត្រៃយ៍របស់ខ្សែប្រយុទ្ធ Alexis Sanchez (អាឡិកស៊ីស សានឆេស) ហើយ។

Inter Milan បាននាំយក Alexis Sanchez ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីខែសីហា ឆ្នាំ២០១៩។ ចាប់តាំងពីបាល់ទាត់បានប្រកួតឡើងវិញ Alexis Sanchez បានរក្សាទម្រង់លេងល្អ ហើយឈានមករកភាពល្អបំផុតរបស់ខ្លួនឡើងវិញ ដែលជាមូលហេតុធ្វើឱ្យក្លិបនៅក្របខណ្ឌ Serie A សម្រេចចិត្តចង់បានរូបគេជាអចិន្ត្រៃយ៍តែម្តង។

សារពត៌មាននៅអ៊ីតាលី Corriere della Sera (ខូរៀ ដេឡា សេរ៉ា) អះអាងថា Alexis Sanchez នឹងចុះកុងត្រារយៈពេល៣ឆ្នាំ ដើម្បីបន្តលេងនាទឹកដី San Siro ដល់ឆ្នាំ២០២៣ ហើយវានឹងត្រូវប្រកាសក្រោយការប្រកួតជាមួយ Getafe នៅវគ្គ១៦ក្រុម ពានរង្វាន់ UEFA Europa League រួចរាល់។

ជាមួយគ្នានេះ វាក៏មានន័យថា ប្រាក់ឈ្នួលដែល Man UTD បង់អោយកីឡាករឈីលីនេះ ៣៥ម៉ឺនផោនក្នុង១សប្តាហ៍នោះ នឹងត្រូវ Inter Milan ជាអ្នកចេញជំនួស ខណៈ Man UTD លក់ផ្តាច់កុងត្រានេះត្រឹមតែ ១៣,៥ លានផោនប៉ុណ្ណោះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម