Connect with us

ខ្សែការពារ Nathan Ake ផ្ទេរពី Bournemouth ទៅ Man City ជាផ្លូវការ តម្លៃ ៤០លានផោន

Premier League៖ Man City បានទិញខ្សែការពារ Nathan Ake ពីក្លិប Bournemouth ជាផ្លូវការហើយ តម្លៃ៤០លានផោន។
កីឡាករសញ្ជាតិហុល្លង់នេះ បានចុះកិច្ចសន្យារយៈពេល៥ឆ្នាំ ក្នុងការលេងនាទឹកដី Etihad។

ក្នុងការផ្ទេរមក Man City នេះ Nathan Ake បានបរិយាយអារម្មណ៍របស់ខ្លួនថា៖ “ការចូលរួមក្រុមដែលដឹកនាំដោយលោក Pep Guardiola គឺជាក្តីសុបិនរបស់ខ្ញុំ ដ្បិតលោកជាអ្នកចាត់ការក្លិបបាល់ទាត់ដែលត្រូវបានកោតសរសើរទូទាំងពិភពលោក។ ជោគជ័យរបស់លោក Pep បានទាក់ទាញឱ្យខ្ញុំមកទីនេះ”។

Nathan Ake គឺជាកីឡាករថ្មីទី២ ដែល Man City ទិញចូល បន្ទាប់ពីកីឡាករខ្សែបម្រើ Ferran Torres វ័យ២០ឆ្នាំ ពីក្លិប Valencia តម្លៃ ២១លានផោន។

Ake បានចូលរួមជាមួយ Bournemouth កាលពីឆ្នាំ២០១៧ ជាមួយតម្លៃកំណត់ត្រារបស់ក្លិប ២០លោនផោន។ គេបានបង្ហាញខ្លួនអោយ Bournemouth ចំនួន១២១ប្រកួត ស៊ុតបាន១១គ្រាប់ផងដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម