មនុស្សទូទាំងកម្មវិធីនាំគ្នាស្រក់ទឹកភ្នែកតាម ក្រោយកូនស្រីតារាសម្តែង Aff Taksaron ទៅក្រាបសំពះបាតជើង និងទ្រហ៊ោយំឱបម្តាយដូចនេះ
ថៃ៖ ក្រោយពីចែកផ្លូវជាមួយស្វាមីមក តារាសម្តែងល្បីឈ្មោះ Aff Taksaron បានដើរតួជាឪពុកផង ជាម្តាយផងដើម្បីផ្តល់ភាពកក់ក្តៅឱ្យកូនស្រីតែមួយតាមតែអាចធ្វើទៅបាន។ ក្នុងនាមជាមនុស្សស្រីម្នាក់ដែលត្រូវមើលថែកូនតូចបណ្តើរ និងរកប្រាក់បណ្តើរមិនមែនជារឿងងាយឡើយ ប៉ុន្តែ Aff អាចធ្វើបានយ៉ាងល្អ ដោយនាងបានបង្រៀនកូនស្រីជាទីស្រលាញ់ Peemai Tejanarong ឱ្យក្លាយជាមនុស្សដើរតាមកន្លងធម៌ម្នាក់។
យោងតាមគណនី Instagram របស់ Aff កាលពីពេលថ្មីៗនេះបានបង្ហាញរូបភាព និងវីដេអូមួយចំនួនដែលនាងបានចូលរួមក្នុងកម្មវិធីមួយដោយភ្លាមៗនោះ កូនស្រីរបស់នាងបានពញាក់អារម្មណ៍ជាមួយនំខេកធំមួយ ព្រមជាមួយនឹងកម្រងផ្កាម្លិះក្នុងដៃផងទៅសម្តែងការដឹងគុណ និងបង្ហាញទំហំនៃក្តីស្រលាញ់ទៅម្តាយជាសាធារណៈរហូតធ្វើឱ្យគ្រប់គ្នារំជួលចិត្តជាខ្លាំង។
ក្មេងតូច Peemai បានធ្វើឱ្យមនុស្សទូទាំងកម្មវិធីមិនអាចទប់ទឹកភ្នែកបានឡើយនៅពេលដែលនាងទៅក្រាបសំពះបាតជើង និងទ្រហ៊ោយំឱបម្តាយនាពេលនោះ។ ចង់ដឹងថាកំសត់ប៉ុណ្ណា តោះទៅទស្សនាវីដេអូទាំងអស់គ្នា៕
(ទស្សនាវីដេអូ)
អត្ថបទ៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍