Connect with us

រដ្ឋមន្ត្រីទេសចរណ៍ ជំរុញអាជ្ញាធរខេត្តព្រះសីហនុ ដោះស្រាយបញ្ហាប្រឈមនានា ក្នុងខេត្តទេសចរណ៍មាត់សមុទ្រដ៏សំខាន់មួយនេះ

ព្រះសីហនុ÷ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណកម្មធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ បានជួបប្រជុំជាមួយគណៈកម្មការជាអភិវឌ្ឍន៍ទេសចរណ៍ ខេត្តព្រះសីហនុ ដើម្បីពិគ្រោះយោបល់រិះរកវិធីដោះស្រាយបញ្ហាប្រឈមមួយចំនួន ពាក់ព័ន្ធការអភិវឌ្ឍវិស័យទេសចរណ៍នៅក្នុងខេត្តព្រះសីហនុ។ ឯកឧត្តម​ ថោង​ ខុន បានជម្រុញឲ្យស្ថាប័នជំនាញពាក់ព័ន្ធ វិស័យទេសចរណ៍ទាំងអស់នៅ ខេត្តព្រះសីហនុ ត្រូវខិតខំ គ្រប់គ្រងកាកសំណល់រឹង និងរាវក្នុងក្រុង ពិសេសទប់ស្កាត់ឱ្យបាននូវទឹកកខ្វក់មិនឱ្យហូរចូលសមុទ្រ សំដៅអនុវត្តឱ្យបានតាមផែនការ ដើម្បីនិរន្តរភាពនៃវិស័យទេសចរណ៍។

ជាមួយគ្នានេះ បញ្ហាសំរាម ក៏ត្រូវបានស្នើឱ្យរដ្ឋបាលក្រុងជំរុញឱ្យក្រុមហ៊ុនប្រមូលសំរាមក្នុងក្រុងព្រះសីហនុ ត្រូវយកចិត្តទុកដាក់បន្ថែមក្នុងការបំពេញការងារ និងបន្ថែមឧបករណ៍ មធ្យោបាយ សំភារះចាំបាច់ ដើម្បីបង្កើនប្រសិទ្ធភាពការងារក្នុងការប្រមូលសំរាម និងកាកសំណល់ក្នុងក្រុង ពិសេសត្រូវដាក់ពង្រាយធុងដាក់សំរាមនៅគ្រប់ផ្ទះប្រជាពលរដ្ឋ និងត្រូវមានដេប៉ូសំរាម ព្រមទាំងពង្រីកមធ្យោបាយដឹកជញ្ជូនសំរាមទាំងនោះឱ្យបានជាប់ជាប្រចាំ និងការយកចិត្ទុកដាក់ជំរុញការជួលជុលផ្លូវទៅកាន់កន្លែងចាក់សំរាមឱ្យបានឆាប់រហ័ស សំដៅធ្វើឱ្យទីក្រុងព្រះសីហនុទាំងមូលក្លាយជាទីក្រុងស្អាត គ្មានសំរាម។

លើសពីនេះ ត្រូវខិតខំទប់ស្កាត់សំណង់អនាធិបតេយ្យ និងគ្រប់គ្រងការដ្ឋានសាងសង់ឱ្យបានល្អ ពិសេសការដឹកជញ្ជូនបញ្ចេញកាកសំណល់សាងសង់ឱ្យបានទាន់ពេលវេលា។ ទន្នឹមនេះ ត្រូវវរាយការណ៍ជូនក្រសួងជំនាញ ដើម្បីសុំជួយជួសជុលផ្លូវក្នុងក្រុងអោយបានរហ័ស ក្រោយរដូវភ្លៀវនេះ។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានសង្កត់ធ្ងន់ថា ខាងផ្នែកទេសចរណ៍​ ត្រូវខិតខំសហការគ្នាជាមួយក្រុង និង គណកម្មាធិការគ្រប់គ្រងឆ្នេរ ធ្វើការគ្រប់គ្រងឆ្នេរ អោយបានល្អ ខិតខំសម្អាត និងគ្រប់គ្រងឆ្នេរខ្សាច់ថ្មីៗ ដើម្បីឱ្យប្រជាជនបានកម្សាន្ត។ ត្រូវគ្រប់គ្រង ផ្តល់អាជ្ញាបណ្ណទេសចរណ៍ឱ្យបានគ្រប់មូលដ្ឋានអាជីវកម្ម និងត្រូវខិតខំបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីឆ្លើយតបនឹងសំណូមពរការងារ។ អាជ្ញារធរខេត្ត ក្រុង និងមន្ទីរជំនាញត្រូវខិតខំគ្រប់គ្រងការដាក់ស្លាកសញ្ញាអាជីវកម្មឱ្យបានល្អតាមការណែនាំរបស់ក្រសួងជំនាញ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម