Connect with us

ទោះកែហើយជិតរាប់ឆ្នាំក៏ដោយ ក៏កញ្ញា ប៊េននី យាំង នៅតែបន្តបិទច្រមុះដដែល

កម្សាន្ត៖ តារាសម្តែងដែលនិយមចូលចិត្តកែមុខមាត់ កញ្ញា ប៊េននី យាំង នៅតែបន្តពាក់ម៉ាស់បិទបាំងច្រមុះរបស់ខ្លួនជានិច្ច ទោះជាកញ្ញាបានកែច្នៃវាអស់រយៈពេលច្រើនឆ្នាំមកហើយ ហាក់បីដូចជាមិនទាន់បានជាសះស្បើយនៅឡើយ។ ព្រោះតែចង់ស្អាត ហើយចង់ប្លែកពីគេ កញ្ញា ប៊េននី យាំង ទ្រាំពាក់ម៉ាស់បិទបាំងច្រមុះរបស់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំ ទោះជាកញ្ញាទៅទីណាក៏ដោយគាត់ពាក់វាជាប់ជានិច្ច។

ប៊េននី យាំង បានចាកចេញពីសិល្បៈជាច្រើនឆ្នាំមកហើយ កញ្ញាក៏មិនបានបង្ហើបពីការវិលត្រឡប់ចូលសិល្បៈវិញពេលណានោះទេ ព្រោះសព្វថ្ងៃនេះកញ្ញាក៏រវល់ជាមួយអាជីវកម្មរបស់ខ្លួន ហើយក៏រវល់លក់ផលិតផលផ្សេងៗផងដែរ។

ទស្សនិកជនឃើញ កញ្ញា ប៊េននី យាំង ទៅណាមកណាចូលចិត្តពាក់ម៉ាស់បិទបាំងច្រមុះ ហើយកញ្ញាបានបង្ហោះរូបតាមរយៈ Instagram ជាដើម មួយចំនួនក៏ឆ្ងល់ថា តើពេលណាទើបច្រមុះរបស់គាត់បានជាសះស្បើយ។ កញ្ញា ប៊េននី យាំង ចេញចូលក្រៅប្រទេសជានិច្ច ដើម្បីពិគ្រោះជំងឺរបស់គាត់ជាលោកគ្រូពេទ្យ ពីបញ្ហាច្រមុះ ប៉ុន្តែកញ្ញាចូលចិត្តធ្វើឱ្យអារម្មណ៍របស់ខ្លួនសប្បាយមិនខ្វល់ពីបញ្ហាអ្វីផ្សេងនោះឡើយ៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម