Connect with us

ការប្រកួតវាយកូនបាល់ Madrid Open ត្រូវបានលុបចោលព្រោះជំងឺកូវីដ-១៩

អេស្ប៉ាញ៖ ការប្រកួតវាយកូនបាល់កម្មវិធី Madrid Open ដែលគ្រោងដំណើរការនាទីក្រុងម៉ាទ្រីត ពីថ្ងៃទី ១២ ដល់ ២០ ខែកញ្ញា ខាងមុខនោះ ត្រូវបានលុបចោលហើយ ដោយសារការកើនឡើងវិញនៃការឆ្លងជំងឺកូវីដ-១៩នៅក្នុងប្រទេសអេស្ប៉ាញ។

កម្មវិធី Madrid Open នេះត្រូវបានចាត់ទុកជាការប្រកួតសំខាន់មួយ ដែលកីឡាករ កីឡាការនី ត្រូវចូលរួម ដើម្បីកម្តៅសាច់ដុំ និង ត្រៀមខ្លួនសម្រាប់ការប្រកួតកម្រិត Grand Slam ពានរង្វាន់ French Open ដែលនឹងចូលមកដល់នាពេលបន្ទាប់គឺ ចាប់ពីថ្ងៃទី២៧ ខែកញ្ញា។

បើតាមអ្នករៀបចំការប្រកួតបានចេញសេចក្តីប្រកាសថា៖ “ដើម្បីឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន ពីការកើនឡើងនៃជំងឺកូវីដ-១៩ នាប្រទេសអេស្ប៉ាញវិញ គណៈកម្មាធិការរៀបចំការប្រកួតបានសម្រេចមិនដំណើរការកម្មវិធី Madrid Open នាឆ្នាំ២០២០នេះទេ”។

ប្រទេសអេស្ប៉ាញត្រូវបានរាយការណ៍ ពីការកើនឡើង ប្រមាណ ១១៧៨ករណីថ្មី នៃការឆ្លងជំងឺកូវីដ១៩ ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈចំនួនអ្នកស្លាប់ក៏បានកើនឡើងដល់ជាង ២ម៉ឺន ៨ពាន់ នាក់ហើយ។

ទិន្នន័យពីមជ្ឈមណ្ឌលការពារ និងគ្រប់គ្រងជំងឺតំបន់អ៊ឺរ៉ុប ECDC បានបង្ហាញថាអត្រាឆ្លងកូវីដ១៩នៅអេស្ប៉ាញកំពុងកើនឡើងយ៉ាងឆាប់រហ័សជាថ្មីម្តងទៀត ជាពិសេសនៅទីក្រុង Madrid និង Aragon៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម