Connect with us

នាយកប្រតិបត្តិក្លិប Dortmund បដិសេធរឿងចរចាជាមួយ Man UTD លើខ្សែបម្រើ Jadon Sancho

Bundesliga៖ នាយកប្រតិបត្តិក្លិប Borussia Dortmund បានធ្វើការបដិសេធរឿងចរចាជាមួយក្លិប Man UTD អំពីការផ្ទេរខ្សែបម្រើ Jadon Sancho នៅរដូវក្តៅនេះ។

តាមរបាយការណ៍ជាច្រើនបានផ្សព្វផ្សាយថា Borussia Dortmund បានទាមទារតម្លៃ១២០លានអឺរ៉ូ សម្រាប់ការផ្លាស់របស់កីឡាករវ័យ២០ឆ្នាំ ប៉ុន្តែនាយកប្រតិបត្តិក្លិបអាល្លឺម៉ង់ខាងលើ លោក Hans Joachim Watzke បានច្រានចោលអំពីរឿងនេះ។

លោក Hans Joachim បានអះអាងថា៖ “នៅពេលនេះយើងមិនបានពិភាក្សាជាមួយ Man UTD ឡើយអំពីរឿង Sancho ក៏ដូចជា ការចរចារអ្វីឡើយ។ អ្វីដែលលោកអាចនិយាយបាននោះគឺ Sancho នឹងបន្តហ្វឹកហាត់ជាមួយក្រុមបន្តទៀត”។

សូមបញ្ជាក់ថា Jadon Sancho បានផ្ទេរពី Man City ទៅ Borussia Dortmund កាលពីខែសីហា ឆ្នាំ២០១៧ តម្លៃ១០លានផោន ដោយមកទល់ពេលនេះគេបានក្លាយជាកីឡាករសំខាន់មួយរូបដែលបានបង្ហាញខ្លួនឱ្យ Dortmund ៩៩ដង ស៊ុតបាន៣៤គ្រាប់ផងដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម