Connect with us

Chelsea បើកកិច្ចពិភាក្សាជាមួយការពារស្លាបឆ្វេង Sergio Reguilon របស់ Real Madrid

Chelsea បើកកិច្ចពិភាក្សាជាមួយការពារស្លាបឆ្វេង Sergio Reguilon របស់ Real Madrid

Premier League៖ ខ្សែការពារស្លាបឆ្វេង Sergio Reguilon របស់ក្រុម Real Madrid កំពុងតែពិភាក្សាគ្នាដើម្បីចូលរួមជាមួយក្រុមតោខៀវ Chelsea ដោយការពិភាក្សាបានឈានដល់ដំណាក់កាលលឿនបំផុត ខណៈទីផ្សារដោះដូរកីឡាករនឹងបិទនៅថ្ងៃទី៥ខែ តុលា។

ខ្សែការពារវ័យ ២៣ ឆ្នាំរូបនេះបានទាក់ទាញចំណាប់អារម្មណ៍ពីក្លិបកំពូលៗ នៅអ៊ឺរ៉ុបជាច្រើន បន្ទាប់ពី Real Madrid បានឱ្យកីឡាកររូបនេះខ្ចីជើងទៅក្លិប Sevilla មួយរដូវកាល។
ក្នុងនោះគោលដៅខ្សែការពារស្លាបឆ្វេងទី១ របស់ Chelsea នៅឆ្នាំនេះគឺ Ben Chilwell របស់ Leicester ប៉ុន្តែការចរចាបានបង្ហាញពីភាពលំបាក។

យ៉ាងណាមិញក្រៅពី Chelsea ក្រុម Tottenham Hotspur និង Inter Milan សុទ្ធតែបានបង្ហាញការចាប់អារម្មណ៍លើ Reguilon នៅរដូវក្តៅនេះ ប៉ុន្តែប្រភពជាច្រើនបានប្រាប់ ESPN ថា ឥឡូវនេះ Reguilon ដែលត្រូវគេប៉ាន់ប្រមាណថា មានតម្លៃផ្ទេរ ២៥ លានផោន ត្រូវបានភ្នាក់ងាររបស់គេ គឺលោក Kia Joorabchian ដែលជាភ្នាក់ងាររបស់កីឡាករ Philippe Coutinho និង Willian ផងនោះ កំពុងតែពិភាក្សាជាមួយអ្នកប្រឹក្សារវាងក្លិបទាំងពីរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម