ចុមយក្ស! ស្ងាត់ៗនាយ ខេន ក្លាយខ្លួនជាមនុស្សស្រីបាត់ ខកចិត្តនារីៗអស់ហើយ ខំលួចស្រឡាញ់ផង
កម្សាន្ត៖ ទស្សនិកជននៅចាំតួអង្គ នាយ ខេន នៅក្នុងរឿង “ទេពធីតាព្កុលមាស” ដែរ ឬទេ? ឥឡូវនេះតារាសម្តែងម្នាក់នេះ កំពុងតែធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍បន្ថែមទៀតហើយ បន្ទាប់ពីគាត់បានធ្វើរឿងមួយដោយមិននឹកស្មានដល់ ហើយក៏ធ្វើឱ្យនារីៗខកចិត្តជាច្រើន ក្រោយលួចស្រឡាញ់តារាសម្តែងម្នាក់នេះ។
ក្នុងថ្ងៃនេះ លោក កែន ឧត្តមវាសនា ហៅនាយ ខេន បានប្រែក្លាយខ្លួនទៅមនុស្សម្នាក់ផ្សេងទៀត ដែលធ្វើឱ្យទស្សនិកជនស្ទើរតែមិនជឿ ក្រោយនាយ ខេន ក្លាយជាមនុស្សស្រី ពិតជាអស់សំណើចជាខ្លាំង ព្រោះធ្លាប់តែឃើញគាត់ជាប្រុសស្អាត ពេលនេះចប់បាត់ទៅហើយ។ តាមពិតមិនមែនបែបនេះ MyTV Plus បានសាកសួរ នាយ ខេន រួចមកហើយ គាត់តែងជាភេទទីបីនេះ គឺគាត់សម្តែងបែបកំប្លែងទេ កុំច្រឡំថាគាត់អ៊ីចឹងមែនណា។
ពិតជាធ្វើឱ្យទស្សនិកជនបាក់ចង្កេះតែម្តង ហើយក៏សុំសរសើរដល់ នាយ ខេន ផងដែរ គាត់ពិតជាអាចសម្តែងបានគ្រប់បែបយ៉ាង ទាំងតួឈ្លើយ តួអង្គស្លូត ដើរជាតួអង្គអ្វីក៏បានឱ្យតែតម្រូវឱ្យគាត់សម្តែង។ សព្វថ្ងៃនេះ នាយ ខេន ហាក់បីដូចជា មានយីអ៊ុនខ្លាំងណាស់ ជាមួយការសម្តែងរបស់គាត់។ សង្ឃឹមថាទស្សនិកជននៅតែបន្តគាំទ្រដល់ នាយ ខេន ជានិច្ច៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍