Connect with us

ថ្ងៃនេះ អ្នកជំងឺកូវីដ១៩ចំនួន ០៤នាក់ទៀត ជាសះស្បើយ និងគ្មានករណីឆ្លងថ្មីឡើយនៅកម្ពុជា

ភ្នំពេញ៖ គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០នេះ អ្នកជំងឺកូវីដ១៩ ចំនួន ០៤នាក់ទៀត បានជាសះស្បើយ និងមិនមានករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី នោះទេ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល។

អ្នកជាសះស្បើយទាំង០៤នាក់ ជាបុរសជនជាតិខ្មែរទាំងអស់ ដែលមានអាយុ២៩ឆ្នាំ នៅស្រុកព្រៃកប្បាស ខេត្តតាកែវ, អាយុ ២៦ឆ្នាំ នៅស្រុកអង្គរបូរី ខេត្តតាកែវ, អាយុ ២៦ឆ្នាំ នៅឃុំឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី និងអាយុ ២៦ឆ្នាំ នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បុរសទាំង៤នាក់ បានធ្វើដំណើរមកពីប្រទេសរុស្ស៊ី បន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី មកដល់កម្ពុជា។

គិតមកទល់ថ្ងៃទី០៧ខែសីហានេះ កម្ពុជា មានអ្នកឆ្លងកូវីដ១៩សរុបចំនួន ២៤៣នាក់ដដែល ក្នុងនោះ អ្នកជំងឺដែលបានជាសះស្បើយកើនដល់ ២១៤នាក់ និង ២៩នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម