Connect with us

សាជាថ្មីទៀតហើយ ម៉ៃ សុគន្ធ រិះគន់តួឯកស្រីល្បីធ្វើស៊ីរឿងចោលគាស់ផ្ទះ Love Riya ឡើងចាស់ដៃតែម្តង

កម្សាន្ត៖ កាន់តែក្តៅគគុកទៀតហើយ ក្រោយតួឯកស្រីដែលកំពុងតែល្បីឈ្មោះ Love Riya ត្រូវបានចោរចូលគាស់ផ្ទះអស់លុយ៣០ម៉ឺនដុល្លាររួចមក ពេលនេះក៏លេចមុខតួឯកប្រុស លោក ម៉ៃ សុគន្ធ ចេញមុខពន្លះ Love Riya ឡើងកប់តែម្តង។

លោក ម៉ៃ សុគន្ធ បានយករូបថតដែល Love Riya បង្ហោះមកប្រៀបធៀបគ្នា គឺវាមិនសក្តិសមទាល់តែសោះ ក្នុងនោះ ម៉ៃ សុគន្ធ បានលើកឡើងថា៖ “ផ្ទះនិងឡាន អត់ស៊ីមេទ្រីគ្នាសោះ (ផ្ទះមិនសមឡាន ឡានមិនសមផ្ទះ)” ហើយលោកបានបន្តទៀតថា Love Riya ពិតជាសម្តែងសមមែន ធ្វើស៊ីប៉ូលិសបានទៀត។

រឿងនេះ បានកើតឡើង បន្ទាប់ពី លោក ម៉ៃ សុគន្ធ បានឃើញ Love Riya ចេញវីដេអូផ្សាយផ្ទាល់ បង្ហាញពីរូបភាពចោរគាស់ផ្ទះ ក្នុងនោះក៏មានមហាជនមួយចំនួនមិនជឿ Love Riya ដូចគ្នា ទើបធ្វើឱ្យ ម៉ៃ សុគន្ធ ចេញសាររិះគន់ចំៗតែម្តង។ ក្រោយបង្ហោះសាររិះគន់បែបនេះ សង្កេតឃើញមានមហាជនមួយចំនួនគាំទ្រសម្តីរបស់លោក ម៉ៃ សគន្ធ ខ្លះទៀតមិនគាំទ្រសម្តីរបស់លោកនោះឡើយ ព្រោះថានេះជារឿងរបស់អ្នកដទៃ៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម