Connect with us

បឹងទន្លេសាប ប្រឈមនឹងស្ថានភាពហួតហែងមិនធ្លាប់មាន ក្នុងរយៈពេល២៣ឆ្នាំ

វៀងចន្ទន៍៖ បឹងទន្លេសាបកម្ពុជា កំពុងប្រឈមនឹងស្ថានភាពហួតហែងបំផុតមិនធ្លាប់មាន ចាប់ពីតាំងពីឆ្នាំ១៩៩៧ ដោយសារលំហូរទឹកមានកម្រិតទាបបំផុត។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មការទន្លេមេគង្គ ហៅកាត់ អ៊ឹម អ ស៊ី ចេញផ្សាយនៅថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ២០២០នេះ។

របាយការណ៍របស់គណៈកម្មការទន្លេមេគង្គ ដែលសិក្សាពីស្ថានភាពអាងទន្លេមេគង្គក្រោម ចាប់ពីខែមករា ដល់ កក្កដា ឆ្នាំ២០២០ បានបង្ហាញពីកម្រិតទាបបំផុតនៃលំហូរទឹកនៅឆ្នាំនេះ។ មូលហេតុនេះ បណ្ដាលមកពីបាតុភូតអែលនីណូ (El Nino) ស្ថានភាពលំហូរទាបដែលអូសបន្លាយតាំងពីឆ្នាំ២០១៩ និងលំហូរទឹកទាបពីដៃទន្លេមេគង្គ។

របាយការណ៍ដែលចេញផ្សាយនៅថ្ងៃនេះ ក៏បានជំរុញឱ្យប្រទេសទាំង៦ តាមដងទន្លេមេគង្គ យកចិត្តទុកដាក់លើបញ្ហាលំហូរទឹកទាបក្នុងតំបន់ផងដែរ៕

ប្រភព៖ Mekong River Commission

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម