Connect with us

ឥណ្ឌូណេស៊ី ប្រកាសប្រមូលពន្ធពីក្រុមហ៊ុន Facebook, Disney, TikTok

ហ្សាកាតា៖ រដ្ឋាភិបាលប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសប្រមូលពន្ធ ១០% (VAT) លើក្រុមហ៊ុន Facebook, Disney និង TikTok ដែលកំពុងធ្វើអាជីវកម្មនៅក្នុងប្រទេសនេះ។

ឥណ្ឌូណេស៊ី ដែលមានប្រជាជនជិត ២៧០លាននាក់ កាលពីខែមុន ក៏បានប្រកាសយកពន្ធលើ ១០% លើក្រុមហ៊ុន Amazon, Netflix, Spotify និង Google ផងដែរ។ ការប្រមូលពន្ធនេះ យោងតាមច្បាប់របស់ឥណ្ឌូណេស៊ី តម្រូវឱ្យក្រុមហ៊ុនបរទេស ដែលលក់ផលិតផល និងសេវាកម្មឌីជីថល នៅក្នុងប្រទេសឥណ្ឌូណេស៊ី បានទំហំទឹកប្រាក់ ៦០០លានរូពី (ប្រមាណជាង ៤១០០០ដុល្លារ) ក្នុងមួយឆ្នាំ ឬ ស្មើនឹងអ្នកប្រើប្រាស់យ៉ាងតិច ១២០០០នាក់ ត្រូវបង់ពន្ធ ១០% ៕

ប្រភព៖ Reuters

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម