ក្រុងព្រះសីហនុ និងអូស្ត្រាលី គ្រោងបង្កើតកម្មវិធីឆ្លាតវៃសម្រាប់តាមដានការប្រើទឹកភ្លើង កន្លែងចតរថយន្ត…
ព្រះសីហនុ៖ “ផែនការយុទ្ធសាស្ត្រទីក្រុងឆ្លាតវៃ” សម្រាប់ខេត្តព្រះសីហនុ គាំទ្រដោយប្រទេសអូស្ត្រាលី គ្រោងនឹងបង្កើតកម្មវិធីសេវាកម្មសំខាន់ៗ ដូចជា ការកត់ត្រាតាមដានការប្រើប្រាស់ទឹកភ្លើង ការកំណត់កន្លែងថតរថយន្ត និងការគ្រប់គ្រងចរាចរណ៍ ឱ្យកាន់តែប្រសើរឡើង ដើម្បីជួយក្រុងព្រះសីហនុសម្រេចបាននូវចក្ខុវិស័យទីក្រុងឆ្លាតវៃរបស់ខ្លួន។
ផែនការយុទ្ធសាស្ត្រទីក្រុងឆ្លាតវៃ បានប្រកាសឱ្យដឹងនៅក្នុងជំនួបរវាងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០។ ផែនការយុទ្ធសាស្ត្រទីក្រុងឆ្លាតវៃនេះ ត្រូវបានឧបត្ថម្ភថវិកាដោយ កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ (3i) របស់អូស្ត្រាលី នៅកម្ពុជា។
ខេត្តព្រះសីហនុ បានឆ្លងកាត់ការអភិវឌ្ឍយ៉ាងលឿនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលនាំឱ្យមានគម្រោងហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាច្រើននៅក្នុងទីក្រុង។
លោកអភិបាលខេត្តព្រះសីហនុ គួច ចំរើន បានមានប្រសាសន៍ក្នុងជំនួបនេះថា រដ្ឋាភិបាលខេត្តព្រះសីហនុ អរគុណដល់ការគាំទ្ររបស់អូស្ត្រាលី និងរំពឹងចាំមើលសេចក្ដីពង្រាងផែនការយុទ្ធសាស្ត្រក្រុងឆ្លាតវៃ នៅចុងឆ្នាំ២០២០នេះ៕
អត្ថបទ៖ លាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍