Connect with us

ទស្សនិកជនជាច្រើនច្រឡំថា នី មុន្នីនាថ និង លោក ប៊រី ចាប់ដៃគ្នាចូលរោងការ តាមពិតថតកុនសោះ

កម្សាន្ត៖ ទស្សនិកជនមួយចំនួនប្រាកដជាមានងឿងឆ្ងល់ថា ថ្ងៃនេះជាថ្ងៃពិសេសរបស់តារាសម្តែងពីរដួងមែនដែរឬទេ? ក្រោយឃើញអ្នកទាំងពីរចាប់ដៃគ្នាចូលរោងការតាមប្រពៃណី ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីឃើញរូបថតបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក។

អ្នកនាង នី មុន្នីនាថ និង លោក ប៊រី បានស្ម័គ្រចិត្តស្រឡាញ់គ្នារហូតដល់ចាស់កោងខ្នង ហើយក៏បានទម្លាយនូវរូបថត ក្រោមឈុតកូនកំលោះ កូនក្រមុំ មើលពិតជាសក្តិសមនឹងគ្នាណាស់ សម្រាប់គូស្នេហ៍មួយគូនេះ។ ព័ត៌មាននេះ ទើបតែទទួលបានពីហ្វេសប៊ុកផ្ទាល់របស់អ្នកនាង នី មុន្នីនាថ ប្រហែលជា១ម៉ោងមុននេះ។

គ្រាន់តែឃើញរូបថតរបស់អ្នកនាង នី មុន្នីនាថ និង លោក ប៊រី ក៏មានហ្វេនមួយចំនួនបញ្ចេញមតិខុសៗគ្នាថា “ថតរឿងមែន” ហើយខ្លះទៀតក៏ជូនពរអ្នកទាំងផងដែរ។ រូបថតអាពាហ៍ពិពាហ៍នេះ ក៏មិនទាន់ច្បាស់ថា កញ្ញា នី មុន្នីនាថ ពិតជាចូលរោងការមែននោះទេ ពីព្រោះមិនទាន់មានការបកស្រាយពីម្ចាស់សាមីខ្លួននៅឡើយនោះទេ៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម