Connect with us

Bayern Munich មានគម្រោងលក់ Jerome Boateng នៅរដូវកាលនេះ

Bundesliga៖ ក្លិបអាល្លឺម៉ង់ Bayern Munich មានគម្រោងលក់ខ្សែការពារ Jerome Boateng នៅរដូវក្តៅនេះ ដើម្បីជៀសវាងការបាត់បង់រូបគេដោយឥតតម្លៃខ្លួនផ្ទេរនៅរដូវកាលក្រោយ។

កីឡាករវ័យ៣១ឆ្នាំ បានបង្ហាញមុខជាប្រចាំសម្រាប់ Bayern Munich ចាប់តាំងពី លោក Hansi Flick ចូលដឹកនាំបន្តកាលពីខែធ្នូ ប៉ុន្តែរូបគេ នឹងចប់កិច្ចសន្យានៅឆ្នាំ២០២១ ហើយមិនទាន់ចុះកិច្ចសន្យាលេងថ្មីនៅឡើយ។

Bayern Munich ចង់លក់ ប៉ុន្តែ Jerome ចង់លេងឱ្យចប់រដូវកាល ឬក៏ពន្យារកិច្ចសន្យាលេង។ យ៉ាងណា ក្លិបមិនទាន់បានទទួលសំណើណាមួយ ឬចាប់ផ្តើមការចរចាណាមួយទេ។

សូមបញ្ជាក់ថា Jerome Boateng បានដើរតួនាទីសំខាន់ក្នុងដំណើរឆ្ពោះទៅរកតំណែងជើងឯកក្របខណ្ឌ Bundesliga លើកទី៨ជាប់គ្នា ដោយលេងជាដៃគូជាមួយ David Alaba ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម