Connect with us

លោក Pep Guardiola ថាខ្សែការពារ Eric Garcia ចង់ចាកចេញពី Manchester city

Premier League៖ អ្នកចាត់ការក្រុមមេឃខៀវ Manchester City លោក Pep Guardiola បានបង្ហើបឱ្យដឹងថា ខ្សែការពារ Eric Garcia បានប្រាប់ក្រុម Manchester City ថារូបគេមិនចង់ចុះកុងត្រាថ្មីនោះទេ ហើយនឹងជឿជាក់ថាខ្សែការពារវ័យក្មេងរូបនេះ ចង់ចាកចេញពីក្លិប។

ខ្សែការពារកណ្តាលអន្តរជាតិរបស់អេស្ប៉ាញអាយុក្រោម ២១ ឆ្នាំ Eric Garcia មានសុពលភាពកិច្ចសន្យារបស់គេនៅសល់ ១២ ខែជាមួយ Man City ស្របពេលដែលរូបគេ បានលេងក្នុង ៨ ប្រកួតក្នុងចំណោម ១២ ប្រកួតរបស់ក្លិប ចាប់តាំងពីការចាប់ផ្តើមឡើងវិញក្រោយពីបាល់ទាត់ត្រូវផ្អាកដោយសារ Covid-19។

មុនពេលការប្រកួតជើងទី ២ វគ្គ ១៦ ក្រុមចុងក្រោយរបស់ City ត្រូវប៉ះ Real Madrid ក្នុងពានរង្វាន់ UEFA Champion League នៅថ្ងៃសុក្រនេះ លោក Guardiola បាននិយាយថា៖ “ Garcia បានប្រកាសប្រាប់យើងថាគេមិនចង់បន្តកុងត្រាជាមួយ Manchester City ទេ។

ការសម្រេចចិត្តរបស់ Garcia ក្នុងការបដិសេធកុងត្រាថ្មីរបស់ Man City កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្លិបបានចុះកុងត្រាជាមួយខ្សែការពារកណ្តាល Nathan Ake ពី Bournemouth ក្នុងតម្លៃ ៤១ លានផោន៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម