ប្រជាពលរដ្ឋ អាចឆ្លងស្ពានឈើ១កន្លែង និងលែងបង់លុយ១០០០រៀលទៀតហើយ
កំពត៖ កាលពីពេលថ្មីៗនេះ មានការចែកចាយលើបណ្ដាញទំនាក់ទំនងសង្គមដែលបានបង្កការភ្ញាក់ផ្អើល និងហួសចិត្ត អំពីបងប្អូនប្រជាពលរដ្ឋ ដែលត្រូវបានយកប្រាក់ចំនួន ១០០០រៀលរាល់ការឆ្លងស្ពានឈើមួយកន្លែង ត្រង់ចំណុចផ្លូវលំសាលាស្រុកទឹកឈូ ទៅកាន់វត្តកំបូលមាស (វត្តប្រឡាយ) ដោយផ្លូវលំ បានដាច់ត្រង់ស្ពានជិតសាលាឃុំត្រពាំងព្រឹង ស្រុកទឹកឈូ ខេត្តកំពត។
យោងតាមអាជ្ញាធរស្រុកទឹកឈូ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ការយកប្រាក់១០០០រៀលពីប្រជាពលរដ្ឋ ដែលត្រូវបានគេចែកចាយតៗគ្នានៅលើបណ្ដាញសង្គមនាពេលថ្មីៗនេះ ត្រូវបានលោកអភិបាលស្រុកទឹកឈូ ទិញយកដាក់ឱ្យប្រជាពលរដ្ឋឆ្លងស្ពានដោយឥតគិតថ្លៃ ចាប់ពីម៉ោង៥ល្ងាចថ្ងៃដដែលតទៅ និងដាក់ភ្លើងបំភ្លឺផ្លូវត្រង់កន្លែងស្ពានឆ្លង ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើរនៅពេលរាត្រី និងជៀសវាងគ្រោះថ្នាក់ជាយថាហេតុ៕
អត្ថបទ៖ លាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍