ក្រឡាន និងណែម ក្រចេះបានធ្វើឱ្យភ្ញៀវទេសចរនឹកនាមិនស្ទើរ ក្រោយបានសាកភ្លក់រសជាតិបានម្តង
កម្សាន្ត៖ ក្រចេះ គឺជាខេត្តមួយដែលមានតំបន់ទេសចរណ៍ជាច្រើន និងអាចទាក់ទាញភ្ញៀវទេសចរមកពីគ្រប់ទីកន្លែងឱ្យទៅកម្សាន្តនៅទីនោះ។ ជាការពិតណាស់ មិនត្រឹមតែទៅកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែភ្ញៀវទេសចរ ប្រាកដជាចង់ភ្លក់របស់ឆ្ងាញ់ៗប្រចាំតំបន់ជាក់ជាមិនខាន។
យ៉ាងណាមិញ សម្រាប់ខេត្តក្រចេះនេះ របស់ដែលបានធ្វើឱ្យអ្នកទេសចរទាំងអស់ទៅកម្សាន្តទីនោះ ហើយនាំគ្នាជាប់ចិត្ត និងលាន់មាត់សរសើរគ្រប់គ្នាអំពីរសជាតិនោះគឺ ណែម និងក្រឡាន។ អ្នកទេសចរដែលបានទៅកម្សាន្តទីនោះហើយតែងនាំគ្នាជាវណែម និងក្រឡានត្រឡប់ទៅផ្ទះវិញស្ទើរគ្រប់គ្នាតែម្តង។
បើនិយាយពីក្រឡានវិញ បាយដំណើបដែលមានសាច់ទន់ ស្អិតរមួត បូករួមនឹងរូបមន្តពិសេសប្រចាំតំបន់ បានធ្វើឱ្យ ក្រឡាន ខេត្តក្រចេះ ត្រូវបានទទួលស្គាល់ថាមានរសជាតិឈ្ងុយឆ្ងាញ់ជាប់ចិត្តជាងខេត្តដទៃ។
រីឯណែមវិញក៏ដូចគ្នាដែរ សាច់ណែមដែលធ្វើឡើងពីសាច់ត្រី និងម្ទេសហិលៗ ធ្វើឡើងប្រកបដោយអនាម័យខ្ពស់ បានធ្វើឱ្យគ្រប់គ្នាបានញ៉ាំហើយ ចង់ញ៉ាំទៀត និងទទួលបានការកោតសរសើរពីសំណាក់ភ្ញៀវទេសចរដែលបានសាករសជាតិណែមក្រចេះនេះ។
អ្នកដែលបានភ្លក់អាហារសម្រន់ទាំង ២ មុខនេះហើយគឺដឹងតែជាប់មាត់មិនស្ទើរឡើយ ដូចនេះ សម្រាប់អ្នកដែលបានទៅកម្សាន្តនៅខេត្តក្រចេះ កុំឱ្យរំលងរបស់ញ៉ាំ ២ មុខនេះឱ្យសោះ៕
អត្ថបទ៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍