Connect with us

គិតត្រឹមថ្ងៃ៦សីហា រកឃើញករណីសង្ស័យ ជំងឺគ្រុនឈីកជាង ២ពាន់ករណី នៅ១៥ខេត្ត

​ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ស្ថានភាពនៃជំងឺឈីក (ឈីកគន់ហ្គន់យ៉ា) នៅកម្ពុជា គិតត្រឹមថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០។

ក្នុងសេចក្តីប្រកាសព័ត៌មាន​នោះបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ក្រសួងរកឃើញករណីសង្ស័យជំងឺគ្រុនឈីក សរុបចំនួន ២០៤៧ នាក់ ដែលបានរាយការណ៍តាមរយៈប្រព័ន្ធឃ្លាំមើលជំងឺគ្រុន ឈាមពីមន្ទីរសុខាភិបាលខេត្តចំនួន១៥ខេត្ត រួមមាន ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ សៀមរាប កំពង់ចាម ត្បូងឃ្មុំ ស្ទឹងត្រែង កំពត ពោធិ៍សាត់ កណ្ដាល កំពង់ធំ តាកែវ កំពត និងខេត្តព្រះសីហនុ។

ជាមួយគ្នានេះ ដើម្បីការពារសុខភាពឱ្យកាន់តែមានប្រសិទ្ធភាពចៀសផុត ពីការឆ្លងជំងឺគ្រុនឈីក និងគ្រុនឈាមដោយសារសត្វមូសខ្លា ញីខាំ និងជំងឺផ្សេងទៀតដែលអាចកើតមានឡើងដោយសារមូសខាំ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមធ្វើការក្រើនរំឭក និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ព្រមទាំងអាជ្ញាធរមូលដ្ឋានថ្នាក់ ក្រោមជាតិទាំងអស់ ត្រូវបង្កើនការចូលរួមចលនា លុបបំបាត់ជម្រកមូសខ្លា និងទប់ស្កាត់ការកកើតសត្វមូស៕

ខ្លឹមសារលម្អិតទាំងស្រុង សូមអានសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលខាងក្រោម៖

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម