Connect with us

កម្ពុជា រកឃើញជនជាតិខ្មែរ ៣ នាក់ទើបមកពីប៉ាគីស្ថានឆ្លង កូវីដ១៩

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសថា ថ្ងៃនេះបានបន្តរកឃើញជនជាតិខ្មែរ ៣ នាក់ទៀតឆ្លងវីរុសកូវីដ១៩ និងមានអ្នកជំងឺជាសះស្បើយ ១ ករណី។

បុរសជនជាតិខ្មែរទាំង ៣ ដែលផ្ទុកវីរុសកូវីដ១៩ ជាអ្នកធ្វើដំណើរមកពីប្រទេសប៉ាគីស្ថាន ហើយបាន បន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី។ បន្ទាប់ពីពិនិត្យរកឃើញវិជ្ជមាន អ្នកទាំងអស់ត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

ចំណែកអ្នកជាសះស្បើយ គឺបុរសជនជាតិខ្មែរអាយុ ២៩ ឆ្នាំរស់នៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ជាអ្នកមកពីប្រទេសឥណ្ឌូណេស៊ី បានអនុញ្ញាតឱ្យចាកចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ បន្ទាប់ពីតេស្តអវិជ្ជមានកូវីដ១៩ចំនួន ២ដង។

គិតមកទល់ថ្ងៃដដែល អ្នកឆ្លងកូវីដ១៩ទូទាំងប្រទេសមានចំនួន ២៤៦នាក់ ក្នុងនោះអ្នកព្យាបាលសះស្បើយ មានចំនួន ២១៥នាក់ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋចំនួន ៣១នាក់៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម